hashtag  របស់​ក្រុម GOT7 ដើម្បី​អបអរ​ថ្ងៃ​ដ៏​ពិសេស​របស់​ក្រុម​នេះ​កំពុង​ល្បី​ល្បាញ​គ្រប់​ទិស​ទី​។ នៅ​ថ្ងៃទី៨ ខែកក្កដា Ahgases នៅ​ជុំវិញ​ពិភព​លោក​បាន​ប្រើ​ hashtag ឈ្មោះ​ ‘#GOT7_IThinkILoveYou2000’ នៅ​បណ្តាញ​សង្គម​ធ្វី​តធឺ​ដើម្បី​ចែក​រំលែក​​សារ និង​រូប​ថត​​មួយ​ចំនួន​សម្រាប់​អបអរ​ខួប​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​គម្រប់​​ ២០០០ ថ្ងៃ​ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ពួក​គេ​បង្ហាញ​ខ្លួន​ដំបូង​។

ក្រុម​ចម្រៀង​ប្រុស​របស់​ផលិត​កម្ម JYP ​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ជា​សាធារណៈ​ដំបូង​កាល​ឆ្នាំ២០១៤ ដោយ​បាន​ចេញ​បទ  “Girls Girls Girls” បាន​ប្រឡូក​ក្នុង​សិល្បៈ​រយៈ​ពេល ២០០០ ថ្ងៃ​ហើយ​​គិត​ត្រឹម​​ឆ្នាំ២០១៩ នេះ​​​។

ឃ្លា hashtag ឈ្មោះ ‘I think I love you’ មាន​ប្រភព​ដំបូង​ចេញ​​ចម្រៀង​បទ  “PAGE” របស់​ក្រុម GOT7 ដែល​ឋិត​ក្នុង​អាល់​ប៊ុម​ក្រោយ​ប​ង្អស់​របស់​ពួក​គេ​មាន​ចំណង​ជើងថា  ‘Spinning Top : Between Security & Insecurity’។ តោះ​ប្រិយ​មិត្ត​ទៅ​មើល​សារ​អបអរ​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​របស់​ពួក​គេ​បាន​បង្ហោះ​នៅ​ខាង​ក្រោម​!

ប្រភព៖ allkpop

(Number Of Views: 327 times)