Song Hye Kyo បាន​បង្ហាញ​វត្ត​មាន​ជា​សាធារណៈ​លើក​ដំបូង​ចាប់តាំង​ពីបែក​ធ្លាយ​ដំណឹង​លែង​លះ​ជាមួយ​អតីតស្វាមី​ Song Joong Ki អ្នក​ដែល​នាង​សម្រេច​ចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​កា​ល​ពីខែតុលា​ ឆ្នាំ២០១៧។ កា​ល​ពី​ថ្ងៃ​ទី៦ ខែកក្កដា​ Harper’s Bazaar របស់​ប្រ​ទេស​កុង​ហុង​បាន​ចែក​រំលែក​រូប​ភាព​របស់​ Song Hye Kyo ដែល​ចូល​រួម​ក្នុ​ងកម្ម​វិធី​ផ្សព្វ​ផ្សាយ​ផលិ​ត​ផល​ Sulwhasoo ក្នុ​ង​អ៊ីន​ស្តា​ក្រាម​។ ព្រម​គ្នា​ជា​មួ​យ​ការ​បង្ហោះ​នោះ​ នៅ​ពីក្រោម​រូប​ថត​មាន​ដាក់​ឃ្លា​ថា​ “Song Hye Kyo, making her first appearance after the divorce”។ ព្រោះ​ព័ត៌មាន​លែង​លះ បួក​រួម​ទាំង​ភាព​សង្ស័យ​ជាច្រើន​របស់អ្នក​គាំទ្រ​​ ទើប​ធ្វើ​ឱ្យ​ការ​បង្ហាញ​ខ្លួន​របស់​ Song Hye Kyo ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។

ដំណឹង​លែង​លះ​ដំបូង​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​ទី២៧ ខែមិថុនា​ តាម​រយៈ​មេធាវី​របស់​ Song Joong Ki ហើយ​បន្ទាប់​ក្រោយ​មក​ Song Hye Kyo ក៏​ចេញ​សេចក្តី​ប្រ​កាស​តាម​រយៈផលិ​តកម្មរបស់​នាង​ដែរ​។

ប្រ​ភព៖  soompi

(Number Of Views: 124 times)