ក្រុម​ចម្រៀង​ទើប​រះ​ដ៏​ល្បី​ល្បាញ​នេះ​កំពុង​ដណ្តើម​ពាន​បន្ថែម​ទៀ​ត​។ ក្រុម IZ*ONE កាន់​តែ​លេច​ធ្លោ​ទៅៗ​ពេល​វិល​វិញ​ម្តង​ៗ​។ បទ​ចម្រៀង​ជា​ភាសា​ជប៉ុន​ក្រោយ​បង្អស់​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើងថា “Buenos Aires” បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ជប៉ុន​មួយ​ចំនួន​។

 

 

មិន​មែន​ត្រឹម​តែ​បទ “Buenos Aires”  ជាប់​នៅ​កំពូល​តារាងចំណាត់​ថ្នាក់​ចម្រៀង​ប្រចាំ​ថ្ងៃ​របស់​​ Oricon នៅ​ថ្ងៃ​ចេញ​ដំបូង​ថ្ងៃទី២៦ ខែមិថុនា ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បទ​នេះ​ក៏បាន​ជាប់​លេខ ១ ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ប្រចាំ​សប្តាហ៍​នៅ​សប្តាហ៍​ចេញ​ដំបូង​ផង​ដែរ​។

 

 

បទ​ចម្រៀង​នេះ​ក៏​ជាប់​នៅ​កំពូល​តារាង​ Top Single Sales របស់​គេហ​ទំព័រ  Billboard Japan នៅ​សប្តាហ៍​ទី៤ ក្នុងខែមិថុនា ដែរ​។ ក្រុម IZ*ONE ហាក់​ដូច​ជា​មិន​ងាយ​ធ្លាក់​ចំណាត់​ថ្នាក់​នៅ​ពេល​ខាង​មុខ​ទាល់​តែ​សោះ​។ ពួក​គេ​វិល​វិញ​ម្តងៗ​តែង​តែ​កាក់​កប​រហូត​ ដោយ​នេះ​ជា​តប​ស្នង​ចំពោះ​ការ​ខំប្រឹង​ប្រែង​របស់​ពួក​​គេ​៕

 

 

ប្រភព៖ koreaboo

(Number Of Views: 208 times)