Minwoo ក្រុម Shinhwa ត្រូវ​បាន​គេ​សង្ស័យជាប់​ពាក់​ព័ន្ធ​​ក្នុង​ករណី​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី​ ២ នាក់​។ តារា​ចម្រៀង​រូប​នេះ​បាន​បំពាន​លើ​រាង​កាយ​នារី​ ២ នាក់​ដោយចាប់​​ថើប​ពួក​គេ​។ ក្រោយ​មក នៅ​ថ្ងៃទី២៩ ខែមិថុនា Minwoo បាន​សារ​ភាព​ពីកំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​នៅ​បា​មួយ​ខណៈ​គាត់​នៅ​ជាមួយ​មិត្ត​ភ័ក្តិជា​តារា​ប៉ុន្មាន​នាក់​ ដោយ​បាន​ដើរ​ទៅ​ជិត​តុ​មួយ​នៅ​ក្បែរ​គាត់​ដែល​ជា​កន្លែង​នារី​ ២ នាក់​ និង​មិត្ត​ភ័ក្តិ​វ័យ​ក្មេង​របស់​ពួក​គេ​កំពុង​អង្គុយ​ជជែក​គ្នា​លេង​។

នារី​ម្នាក់​ក្នុង​ចំណោម​ម្នាក់​ទៀត​បាន​រាយការណ៍​ប្រាប់​ពី​រឿង​នេះ​នៅ​ម៉ោង​ ៦៖៤៤ ព្រឹក​​នៅ​ថ្ងៃ​បន្ទាប់​ និង​បាន​ប្រាប់​ថា Minwoo ​បាន​ចាប់​ថើប​មុខ​របស់​នាង​ ហើយ​ក៏​ឱប​នាង​ដែរ​។ ប៉ូលីស​មិន​ទាន់​បាន​សាក​សួរ​តារា​ចម្រៀង​រូប​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​នៅ​ឡើយ​៕

ប្រភព៖ allkpop

(Number Of Views: 258 times)