នៅ​ថ្ងៃ​ទី១ ខែមិថុនា​ ផលិ​តកម្ម Big Hit Entertainment បាន​ប្រ​កាស​តាម​រយៈ​ Fan Cafe និង Twitter ផ្លូវ​ការ​របស់​ក្រុម BTS ថា “BTS បាន​បង្កើតសហគមន៍​ហ្វេន​ក្លឹប​ផ្លូវ​ការ​ហើយ​ នោះគឺ “BTS Weverse”។ BTS Weverse គឺ​ជា​ប្រ​ព័ន្ធ​​មួយ​ដែល​អាច​ឱ្យ​ BTS មាន​ភាព​ងាយ​ស្រួយ​ក្នុ​ងការ​ទាក់​ទង​ជា​មួយ​អ្នក​គាំទ្រ​របស់​ខ្លួន ហើយ​វា​ជាសហគមន៍ហ្វេន​ក្លឹប​ផ្លូវ​ការ​ដែល​នឹង​ផ្ដល់​សកម្ម​ភាព​ផ្សេង​ៗ​ជា​ច្រើន​របស់​ BTS។ យើង​សូម​ឱ្យ​គ្រប់​គ្នា​ ជា​ពិសេស ARMY (អ្នក​គាំទ្រ​) ជួយបង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​ល្អ​មួយ​នេះ​ផង​”។ Weverse គឺ​ជា​ប្រព័ន្ធ​ទំនាក់​ទំនង​ជា​សកល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ beNX។ ចូល​រួម​ BTS Weverse​ នៅ​ទី​នេះ​!

ទន្ទឹម​នឹង​នេះ​ បច្ចុប្ប​ន្ន​ BTS កំពុង​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ប្រ​គំ​តន្ត្រី​ “Love Yourself: Speak Yourself” នៅ​ប្រ​ទេស​ជប៉ុនដែល​គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅ​ចំនួន​ ៤ថ្ងៃ​៕

ប្រ​ភព៖  soompi

(Number Of Views: 501 times)