យោង​តាម​សារព័ត៌​មាន​ Money Today ចេញ​កាល​ពី​ថ្ងៃ​ទី២៩​ ខែមិថុនា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា EXO ត្រូវ​បានគេ​អញ្ជើញ​ទៅ​ចូ​ល​រួ​មកម្ម​ពិធី​នៅ Blue House ហើយ​ក៏​បាន​ជួប​ជា​មួយ​ប្រធានាធិបតីអាមេរិក គឺ​លោក Donald Trump។ លោក​ប្រធានាធិបតី Donald Trump ថ្មីៗ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ជួប​ប្រ​ជុំ​ជា​មួយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ Moon Jae In។ យោង​តាម​របាយការណ៍​បាន​ប្រាប់​ថា EXO ត្រូវ​បាន​គេអញ្ជើញ​ឱ្យ​ចូល​រួមក្នុ​ងកម្មពិធី​ព្រោះ​​​ Ivanka Trump ដែល​ជា​កូន​ស្រី​របស់​ Donald Trump។

Ivanka Trump ធ្លាប់​បាន​ចែក​រំលែក​ចំណាប់​អារម្មណ៍​ដែល​នាង​មាន​ចំពោះ​វិស័យ​តន្ត្រី​កូរ៉េ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​​កាន់​ប្រ​ទេស​កូរ៉េ​ខាង​ត្បួង​កាលពី​ខែមករា ឆ្នាំ២០១៨។ បន្ទាប់​ពីបាន​ជួប​ជា​មួ​យ EXO ក្នុង​ព្រឹត្តិការណ៍​បិទ​បញ្ចប់​ “2018 PyeongChang Winter Olymics” នាងប្រាប់​ថា “កូន​ៗ​របស់​ខ្ញុំ​ជា​អ្នក​គាំទ្រ​ ខ្ញុំ​មិន​ចង់​ជឿទេ​ថា​បាថន​ជួប​អ្នកផ្ទាល់​​ (EXO)”។ អំឡុង​ពេល​ជួ​ប​គ្នា​ក្នុង​ Blue House កំលោះ​ៗ​របស់​ EXO ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ​ពេល​ពួ​ក​គេប្រ​គល់​អាល់​ប៊ុម និង​ចាប់​ដៃ​ Donald Trump និង Invanka Trump។

ប្រ​ភព៖  soompi

(Number Of Views: 203 times)