នៅ​ថ្ងៃ​ទី១ ខែមិថុនា​ តារា​សម្តែង​ប្រុស​ Kim Soo Hyun បាន​បង្ហាញ​ខ្លួន​មុខ​អ្នក​សារព័ត៌​មាន​ និង​អ្នកគាំទ្រជា​ច្រើន​នៅបន្ទាយ​ Imjingak Peace Bell in Paju បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​យោធា​រយៈ​ពេល​២ឆ្នាំដោយ​ជោគ​ជ័យ​។ “អរគុណ​សម្រាប់ការ​មកស្វាគមន៍​ខ្ញុំ​ដល់​ទី​នេះ​” Kim So Hyun និយាយ​រាក់​ទាក់​ក្រុម​សារព័ត​មាន​ដោយ​មិ​ន​ភ្លេច​ប្រាប់​អ្នក​គាំទ្រ​របស់​គេ​ដែរ​ថា “អរគុណ​សម្រាប់​ការ​រង់​ចាំ​ខ្ញុំ​”។ នៅ​ពេល​សួរ​ពី​អារម្មណ៍​របស់​គេ​ក្រោយ​ពេល​បញ្ចប់​ការព្វ​កិច្ច​ Kim So Hyun ឆ្លើយ​តប​ថា​ “តាំង​ពី​ព្រឹក​រហូត​​មក​ទល់​ពេល​នេះ​ ខ្ញុំនៅ​មិន​ទាន់​ចង់ជឿ​ទេ​ថា​ខ្ញុំចាក​ចេញ​ពី​បន្ទាយ​ហើយ​ វា​មាន​អារម្មណ៍​ប្លែក​”។ ចំពោះ​​សំណួរ​ទាក់​ទង​នឹង​គម្រោង​អនាគត​ តារា​សម្តែង​ប្រុស​រូប​នេះ​ប្រាប់​ថា “ខ្ញុំ​គិត​ច្រើន​ណាស់​អំឡុង​នៅ​ក្នុង​ពល​ទាហាន​​ ប៉ុន្តែឥឡូវ​នេះ​ ខ្ញុំ​ពិត​ជា​ចង់​វិល​ទៅ​សម្តែង​វិញ​ណាស់​ ហើយ​ទោះ​បី​គ្រប់​យ៉ាង​នៅ​មិន​ទាន់​បាន​សម្រេច​ (គម្រោង​ថត​ខ្សែ​ភាព​យន្ត) ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​អាច​វិល​ត្រលប់​ទៅ​កាន់​ការ​សម្តែង​វិញ​នៅ​ឆ្នាំក្រោយ​”។

ប្រ​ភព៖  soompi

(Number Of Views: 97 times)