កាល​ពី​ថ្ងៃ​ទី២៧ ខែមិថុនា​ Song Joong Ki​ បាន​ប្រ​កាស​ពី​ដំណឹង​លែង​លះ​ជា​មួយ​ Song Hye Kyo បន្ទាប់​ពី​រៀប​អាពាហ៍​ពិពាហ៍​បាន​មួយ​ឆ្នាំកន្លះ​។ នៅក្នុ​ងលិខិត​ប្រ​កាស​ដំណឹង​លែង​លះ​តាម​រយៈ​មេធាវី​ Song Joong Ki បាន​និយាយ​សូមទោស​អ្នក​គាំទ្រ​របស់​គេ​ ហើយ​ប្រាប់​ថា​គេ​ចង់​លែង​លះ​ដោយ​សន្តិ​ភាព​។ ដោយ​ឡែក​ Song Hye Kye ​ក៏​បាន​​ប្រ​កាស​ដំណឹង​លែង​លះ​របស់​នាង​តាម​រយៈ​ផលិត​កម្មដែរ​​។ ក្រោយ​ពេល​បែក​ធ្លាយ​ដំណឹង​លែង​លះ​ បន្តិច​ក្រោយមកនៅ​ថ្ងៃ​ដដែល​​នោះ​ ផលិត​កម្ម Blossom Entertainment បាន​ប្រ​កា​ស​ថា “Song Joong Kin នឹង​ផ្អាក​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​មួយ​រយៈ។ Joong អាចនឹង​​ត្រូវ​ត្រលប់​ទៅ​ថត​ខ្សែ​ភាព​យន្តថ្មី​មាន​ចំណង​ជើង​ថា​​​ “Lightning Ship” នៅដើមខែកក្កដា​ ប៉ុន្តែ​ថ្ងៃ​ខែជាក់​លាក់​នៅ​ពុំ​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​ ដូច្នេះ​ហើយបើ​សិន​កាលបរិច្ឆេទ​ត្រូវ​បាន​កំណត់​ គេ​នឹង​វិល​ត្រលប់​ទៅ​ផ្តោត​លើ​ការ​ថត​ខ្សែ​ភាពយន្ត​វិញ​”។

នៅ​ពេល​មាន​សំណួរ​ទាក់​ទងនឹង​​គម្រោង​ផ្សេង​ៗនៃ​ជិវិត​ផ្ទាល់​ខ្លួន​របស់​ Song Joong Ki ខាង​ផលិត​កម្ម​ឆ្លើយ​តប​ថា “យើង​មិន​អាច​បង្ហើប​ប្រាប់​បាន​ច្រើនជាង​នេះ​ទេ​ ព្រោះ​វា​ជា​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ​ ដូច្នេះ​យើង​សូម​ឱ្យ​គ្រប់​គ្នា​ជួយ​យោគ​​យល់​”។ កាល​ពីប៉ុន្មាន​ខែមុន Song Joong Ki បាន​ប្រ​កាស​ថា​គេ​នឹង​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ “Lightning Ship” ដែល​មាន​ការ​ចូល​រួមសម្តែង​​ជា​មួយ​តារាល្បី​ៗ​ផ្សេង​ទៀត​ដូច​ជា​ King Tae Ri, Jin Seon Kyu, និង Yoo Hae Jin៕

ប្រ​ភព៖  soompi

(Number Of Views: 298 times)