Yesung សមាជិក​ក្នុង​ក្រុម Super Junior បាន​ច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួនដែល​និយាយ​ត​គ្នា​​ថាថ្មីៗ​នេះ​​គាត់​វះ​កាត់​កែ​សម្ផស្ស​បន្ទាប់​ពី​គាត់​វិល​វិញ​ជាមួយ​នឹង​បទ “Pink Magic” មិន​យូរ​ប៉ុន្មាន​។

កាល​ពីថ្ងៃទី២៦ ខែមិថុនា ក្នុង​កម្មវិធី Ji Suk Jin’s Two O’Clock Date’ ឌីជេ Ji Suk Jin បាន​សួរ​ថា​គាត់​ចូល​ចិត្ត​ថត​រូប​ដោយ​ខ្លួន​ឯង​ដែរ​ទេ​ ហើយ​ Yesung បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​មែន​ជា​មនុស្ស​ចូល​ចិត្ត​ថត​រូប​ដោយ​ខ្លួន​ឯង​ញឹក​ញាប់​ទេ​។ តែ​ អ្នក​គាំទ្រ​ខ្ញុំ​ចូល​ចិត្ត​ថត​រូប​ដោយ​ខ្លួន​ឯង​ ដូច្នេះ​ខ្ញុំ​ធ្លាប់​ថត​រូប​ដោយ​ខ្លួន​ឯង​ញឹក​ញាប់​កាល​ពី​មុន​។ ថ្មីៗ​នេះ ខ្ញុំ​មិន​បាន​ថត​រូប​ដោយ​ខ្លួន​ឯង​ដូច​មុន​ទេ​។ ខ្ញុំ​​នឹងមិន​លះ​បង់​បំណង​ចិត្ត​​ដំបូង​ឡើយ​។​

ពេល​ដែល​គេ​សួរ​ថា​ ធ្លាប់​ឮ​គេ​និយាយ​ថា​អ្នក​មើល​ទៅ​ដូច​ Lee Jun Ki សមាជិក​ក្នុង​ក្រុម Super Junior រូប​នេះ​បាន​​ឆ្លើយ​ថា “ខ្ញុំបាន​ឮ​គេ​និយាយ​អញ្ចឹង​ច្រើន​ដង​ពេល​ខ្ញុំ​បង្ហាញ​ខ្លួន​ក្នុ​ង​សិល្បៈ​ដំបូង​។ ពី​ព្រោះ​ស្តាយ​សក់​របស់​ខ្ញុំ​ដូច​ស្តាយ​សក់​របស់​គាត់​។ គាត់ក៏បាន​និយាយ​បន្ថែមថា​ “ពេល​ខ្ញុំ​អាន​អត្ថបទ​មួយ​ចំនួន​ពី​ខ្ញុំ​​ ខ្ញុំបាន​ឃើញ​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ដែល​សួរ​ថា​ ខ្ញុំ​ធ្លាប់​វះ​កាត់​កែ​សម្ផស្ស​ដែរ​ទេ​។ ខ្ញុំ​មិន​ដែល​វះ​កាត់​កែ​សម្ផស្ស​ទេ​។ ខ្ញុំ​គ្រាន់​តែ​ថែ​ខ្លួនជា​ប្រ​ចាំប៉ុណ្ណោះ​។ ខ្ញុំប្រើ​បណ្តាញ​សង្គម​រាល់​ថ្ងៃ​ ដូច្នេះ បើ​ខ្ញុំ​បាន​ឆ្លង​កាត់​មុខ​កាំបិត​ ខ្ញុំ​ប្រហែល​បាត់​មុខ​ពី​បណ្តាញ​សង្គម​មួយ​រយៈ​ហើយ​”៕

ប្រិយ​មិត្ត​មាន​បាន​ស្តាប់​បទ “Pink Magic”  របស់​គាត់​ហើយ​?

ប្រភព៖ allkpop

(Number Of Views: 218 times)