Song Hye Kyo ដែល​បាន​ត្រៀម​ខ្លួន​វិល​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ នេះ​ បាន​សម្រេច​ចិត្ត​លប់​ចោល​សំណើរ​សម្តែង​ក្នុង​ភាព​យន្ត​ភាគនេះ​​វិញ​ហើយ​។

ដើម​ឡើយ នាង​បាន​បញ្ជាក់​ប្រាប់​ពី​វត្ត​មាន​របស់​នាង​ក្នុង​ភាព​យន្ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា Hyena ដែល​ត្រូវ​បាន​គេ​គ្រោង​នឹងចាក់បញ្ចាំង​នៅ​ដំណាច់​ឆ្នាំ​នេះ​។ បន្ទាប់​ពី​ទទួល​បាន​បារ៉ូល​ហើយ ដំបូង​នាង​បាន​បដិ​សេធ​មិន​ព្រមយក​ ប៉ុន្តែ​បន្ទាប់​ពី​មើល​វា​ចុះ​ឡើង​ប៉ុន្មាន​ដង​ នាងក៏​​ព្រម​សម្តែង​ជា​តួ​អង្គ​នោះ​។

ប៉ុន្តែ កាល​ពី​ដើម​សប្តាហ៍​នេះ ​នាង​បាន​បដិសេធ​មិន​ព្រម​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​នេះ​ទៀត​។ បើ​ទោះ​ជា​នាង​មិនបាន​​ប្រាប់ពី​​មូល​ហេតុ​ច្បាស់​ មនុស្ស​ជា​ច្រើន​ជឿ​ថា​អាច​មក​ពី​ករណី​លែង​លះ​របស់​នាង​ជាមួយ​នឹង Song Jong Ki នា​​ពេល​ខាង​មុខ​។

Song Hye Kyo  បាន​គ្រោង​នឹង​សម្តែង​ជា​តួ​អង្គ​មេធាវី​ដែល​មាន​ចរិត​ឡិក​ឡក់​ពេល​ដោះ​ស្រាយ​រឿង​ក្តី ហើយ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​យក​ឈ្នះ​ក្នុង​រឿង​ក្តី​។ Song Jong Ki បាន​ប្រកាស​ប្រាប់​ពី​​គម្រោង​របស់​គាត់​ក្នុង​ការ​លែង​លះ​ Song Hye Kyo។ ពេល​និយាយ​ពី​ការ​លែះ​លះ​របស់​​ពួក​គេ​ តារា​សម្តែង​រូប​នេះ​បាន​លើក​ឡើង​ថា “យើង​ទាំង​ពីរ​សង្ឃឹម​ថា​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​រលូន​ដោយ​គ្មាន​ការ​បន្ទោស​ និង​វាយ​ប្រហារ​គ្នាទៅ​វិញ​ទៅ​មក​”។

Song Hye Kyo ក៏បាន​ចេញ​សេចក្តីថ្លែង​ការ​ណ៍​ពាក់​ព័​ន្ធ​នឹង​ការ​លែង​លះ​របស់​ពួក​គេ​ដែរ​ដោយ​បាន​និយាយ​ថា​វា​ជា​រឿង​បុគ្គលិក​លក្ខណៈ​ដែល​ពួក​យើង​មិន​អាច​សម្រប​សម្រួល​គ្នា​បាន​។ តារា​សម្តែង​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ឆ្នាំ២០១៥​ ពេល​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​ដ៏ល្បី​ល្បាញ​មាន​ចំណង​ជើងថា Descendants of the Sun។ ពួក​គេ​បាន​ចូល​រោង​ការ​ជាមួយ​គ្នា​ក្នុងឆ្នាំ២០១៧​ និង​នៅ​ជាមួយ​គ្នា​បាន ២ ឆ្នាំ​មុន​ដំណឹង​លែង​លះ​គ្នា​នេះ​​៕

ប្រភព៖ koreaboo

(Number Of Views: 630 times)