ហ្គេម​នេះ​មាន​ឈ្មោះ​ថា ‘BTS World’ ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ក្រុម​ហ៊ុន​ផលិត​ហ្គេម​ Netmarble ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ហ្គេម​លើ​ទូរសព្ទ​ដៃ​ដ៏​ធំបំផុត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​នៅ​កូរ៉េ​ខាង​ត្បូង​ ហើយ​ហ្គេម​នេះ​បាន​ចេញ​ឱ្យ​ប្រើ​កាល​ពីថ្ងៃទី២៦ ខែមិថុនា​។​

អ្នក​លេង​ហ្គេម​នេះ​ត្រូវ​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​ក្រុម BTS និង​ខំ​ប្រឹង​ជួយ​ពង្រីក​អាជីព​របស់​ក្រុម​នេះ​ ដោយ​អាច​ឱ្យ​ពួក​គេ​ចូល​ទៅមើល​រូបភាព​ និង​វីដេអូ​ជា​ច្រើន​ខណៈ​ពួក​គេ​បន្ត​លេង​ហ្គេម​នេះ។​

អ្នក​គាំទ្រ​ទាំង​អស់​អាច​លេង​ហ្គេម​ខ្នាត​តូច​របស់​ហ្គេម​នេះ​នៅ​ក្នុង​គេហ​ទំព័រ​របស់ Netmarble ដោយ​អ្នក​លេង​ត្រូវ​ស្វែង​រក​កន្លែង​មួយ​ឱ្យ​ក្រុម​នេះ​ស្នាក់​នៅ​ដែល​ត្រូវ​នឹង​សេចក្តីតម្រូវ​របស់​សមាជិក​ទាំង ៧ នាក់​។​

វីដេអូ​ផ្សព្វ​ផ្សាយ​មួយ​ក៏ត្រូវ​បាន​គេ​បង្ហោះ​តាម​អន​ឡាញ​ដោយ​មាន​សារ​ជា​អក្សរ​សន្ទនា​រវាង​ Jungkook ​និង​ Jimin និង​មាន​ខ្លឹម​សារ​ដូច្នេះ​ ៖ Jungkook និយាយ​ថា សូម​ស្តាប់​ ។ ២ ថ្ងៃ​ទៀត​ជិត​ដល់​ថ្ងៃ​ចេញ​ហ្គេម BTS World game ហើយ​។ បន្ទាប់​មក Jimin បាន​និយាយ​ថា ពិត​មែន​ឬ? បន្ទាប់​មក Jungkook បាន​អញ្ជើញ​អ្នក​គាំទ្រ​ទាំង​អស់​ឱ្យ​សន្ទនា​ជាមួយ​ពួក​គេ​ដែរ​។ សួស្តី​ អនាគត​អ្នក​គ្រប់​គ្រង​របស់​ខ្ញុំ​ទាំង​អស់​ ២ ថ្ងៃ​ទៀត​ចេញហើយ​។ សន្យា​នឹង​លេង​ហ្គេម​នេះ​ជាមួយ​យើង​ទេ​?

Hashtag  ​ឈ្មោះ #BTS월드 កំពុង​ពេញ​និយម​ជាង​គេ​ក្នុង​បណ្តាញ​សង្គម​ធ្វីត​ធឺ​ក្នុង​ប្រទេស​មួយ​ចំនួន​។ ហ្គេម​នេះ​គឺជា​សមិទ្ធ​ផល​ក្រោយ​បង្អស់​ដែល​អាច​ធ្វើ​ឱ្យ​ក្រុម BTS កាន់​តែ​ល្បីល្បាញ​។ ប្រិយ​មិត្ត​ណា​ចង់​លេង​ហ្គេម​នេះ​ខ្លះ​?

ប្រភព៖ allkpop

(Number Of Views: 597 times)