ប្រិយ​មិត្ត​ប្រាកដ​ជា​នឹង​ចង់​ស្តាប់​បទ​ចម្រៀង​នេះ​ខ្លាំង​ហើយ​មើល​ទៅ​។ Heize បាន​ប្រកាស​ប្រាប់​ថា​បទ​ចម្រៀង​វិល​​វិញ​របស់​នាង​មាន​ចំណង​ជើង​ថា “We Don’t Talk Together” និង​បាន​ប្រាប់​ថា​បទ​ចម្រៀង​នេះ​ត្រូវ​ផលិត​ដោយ​ Suga ក្រុម BTS ។​

Suga បាន​ផលិត​ចម្រៀង​ល្បីៗ​ប៉ុន្មាន​បទសម្រាប់​តារា​ចម្រៀង​ប៉ុន្មាន​រ៉ូប​ដូច​ជា Suran, Lee Sora និង​ Epik High។ ដោយ​នេះ​ជា​បទ​ចម្រៀង​គួរឱ្យ​ទាក់​ទាញ​ មនុស្ស​ជា​ច្រើន​រំពឹង​ថា​បទ​នេះ​នឹង​ជាប់​ចំណាត់​លេខ​ ១ លើ​តារា​ងចំណាត់​ថ្នាក់​បទ​ចម្រៀង​ជា​ច្រើន​ជា​មិន​ខាន​។​​

View this post on Instagram

☀️🌻💫😍⭐️

A post shared by 헤이즈 .. 다혜.🌻 (@heizeheize) on

Heize នឹង​វិល​វិញ​ឆាប់​ៗ​បន្ទាប់​ពី​ចេញ​អាល់​ប៊ុម​ធំ​ដំបូង​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា She’s Fine បាន​រយៈ​ពេល ៤ ខែ​។ ការ​សហការ​ផលិត​ចម្រៀង​រវាង​ផលិត​ករ​ដ៏ល្បី​បំផុត​ក្នុង​ចំណោម​ផលិត​ករ​ល្បីៗ​ដទៃ​ទៀត​របស់កូរ៉េ​ និង​តារា​ចម្រៀង​ស្រី​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​នេះ​នឹង​​ផ្តល់​ជា​កាដូ​ដ៏​ពេញ​ចិត្ត​សម្រាប់​ត្រចៀក​អ្នក​គាំទ្រ​ជា​ច្រើន​។ សូម​កុំភ្លេច​ណា​ប្រិយ​មិត្ត​ បទ​នេះ​នឹង​ចេញ​នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលា​ម៉ោង ៦ ម៉ោង​នៅ​កូរ៉េ​៕

ប្រភព៖ koreaboo

(Number Of Views: 1,923 times)