យោង​តាម​ការប្រ​កាស​របស់​ផលិ​តកម្ម KONNECT Entertainment បាន​ប្រាប់​ឱ្យ​ដឹង​ថា​ “Kang Daniel ថ្មីៗ​ទើប​តែ​បញ្ចប់​ការ​ថត​ចម្រៀង​សម្រាប់​អាល់​ប៊ុមទោល​ដំបូង​របស់​គេ​ ហើយ​វា​គ្រោង​នឹង​បញ្ចេញ​នៅ​ចុង​ខែកក្កដា​”។ ព្រម​គ្នា​ជា​មួយព័ត៌​មាន​បាន​មក​ពី​ផលិត​កម្ម KONNECT អតីត​សមាជិក​ក្រុម​ Wanna One រូប​នេះ​ក៏​បាន​បង្ហោះ​រូប​របស់​គេក្នុង​បន្ទាប់​ថត​សំឡេង​ដោយ​មាន​សរសេរ​ឃ្លា​ថា​ “Done”។

អាល់ប៊ុម​ទោល​របស់​ Kang Daniel ត្រូវ​បាន​ផលិត​ដោយ​​ Devine Channeel ជា​ក្រុមផលិត​ករ​ដ៏​ល្បី​ដែល​ធ្លាប់​តាក់​តែង​និពន្ធ​ចម្រៀង​ឱ្យ​តារា​ល្បី​ជា​ច្រើន​ដោយ​ក្នុ​ងនោះ​មាន​ដូច​ជា​ BTS, EXO, TWICE, Taeyeon, TVXQ, និង VIXX។ បច្ចុប្ប​ន្នកំលោះ​សង្ហា​ Kang Daniel កំពុង​ពិចារណា​ថា​ចម្រៀង​មួយ​ណា​គួ​យក​ធ្វើ​ជា​បទ​ក្រប​មុខ​របស់​អាល់​ប៊ុម និងព្យាយាម​បញ្ចប់​ក្បាច់​រាំ​សម្រាប់​ចម្រៀង​ថ្មី​របស់​គេ​៕

ប្រ​ភព៖  koreaboo

(Number Of Views: 159 times)