តាម​រយៈ​ព័ត៌មាន​មួយ​ដ៏​តក់​ស្លុតបាន​ឱ្យ​ដឹង​ថា​​ តួ​ឯក​ប្រុស​ក្នុង​រឿង Descendants of the Sun បាន​ប្រកាសតាម​រយៈ​​មេធាវី​របស់​គាត់​ថា​ គាត់​នឹង​រៀប​ចំ​ឯក​សារ​ដើម្បី​លែង​លះ​  Song Hye Kyo ​។

Song Joong Ki បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​របស់​គាត់​តាម​រយៈ​មេធាវី​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា Park Jae Hyun។ ទើប​តែ​ ១ ខែ​កន្លង​ទៅ​នេះអំឡុង​ពេល​សន្និសីទ​សារ​ព័ត៌មាន​របស់​គាត់​សម្រាប់​ភាព​យន្ត​ភាគ​ក្រោយ​បង្អស់​របស់​គាត់​ដែល​មាន​ចំណង​ជើងថា Arthdal Chronicles គាត់​បាន​ប្រាប់​ពី​ដំណើរ​ដើម​ទង​ដែល​ទំនាក់​ទំនង​ស្នេហ៍​របស់​គាត់​ជាមួយ​នឹង Song Hye Kyo មាន​ភាព​រកាំ​រកូសតាំង​ពី​អាពាហ៍​ពិពាហ៍​របស់​គាត់​។​

ប៉ុន្មាន​ខែ​មុន​ពេល​ Song Joong Ki ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​នេះ​ ទាំងសារ​ព័ត៌មាន​កូរ៉េ​ និង​ចិន​បានសង្កេត​មើល​ Song Hye Kyo ជាប្រចាំ​ ដែល​បង្ហាញ​ខ្លួន​នៅទីសាធារណៈ​ដោយ​គ្មាន​ពាក់​ចិញ្ចៀន​​រៀប​ការ​របស់​នាង​ដោយ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​នាង​លែង​លះ​ហើយ ​​៕

ប្រភព៖ koreaboo

(Number Of Views: 882 times)