យោង​តាមរបាយ​ការណ៍​ចេញ​នៅ​ថ្ងៃ​ទី១៣ ខែមិថុនា​​ បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​តំណាង​បង្កើត​ក្រុម​ I.O.I និងអ្នក​គ្រប់​គ្រង​របស់​សមាជិក​ម្នាក់​ៗបាន​សម្រេច​ចិត្ត​ឱ្យមាន​ការ​ជួប​ជុំ​គ្នា​ឡើង​វិញ​ម្តង​ទៀត​​។ ប៉ុន្តែ​ Jeon So Mi ដែល​ពេលនេះ​កំពុង​ត្រៀម​ខ្លួន​ចេញ​ចម្រៀង​ទោល​ និង Yoo Yeon Jung ក្រុម Cosmic នឹងមិន​បង្ហាញ​ខ្លួន​ក្នុង​ការជំនំឡើង​វិញ​លើក​នេះ​ទេ​ ដូច្នេះ​ហើយ​ I.O.I គ្រោង​នឹង​ផ្សាព្វ​ផ្សាយ​ក្នុង​នាម​ជា​ក្រុម​ដែល​មាន​សមាជិក​ ៩នាក់​។

លើស​ពី​នេះ​ទៅ​ទៀត​  របាយការណ៍​ប្រាប់​ថា​សមាជិក​ទាំង​អស់​មាន​គំនិត​ចង់ប្រ​មូល​ផ្ដុំ​គ្នា​ម្តង​ទៀតតាំង​​ពី​ដើម​ឆ្នាំ​នេះម្ល៉េះ។ សម្រាប់​ថ្ងៃ​ខែ​ជាក់​លាក់​ដែល​ក្រុម​ទាំង​មូល​នឹង​វិល​ត្រលប់​មក​វិញ​នៅ​ពុំ​ទាន់បាន​សម្រេច​នៅឡើយ​ទេ។ រង់​ចាំ​តាម​ដាន​ព័ត៌​មាន​បន្ត!

ប្រ​ភព៖  allkpop

(Number Of Views: 216 times)