យោង​តាម​របាយ​ការណ៍​ដែល​ចេញ​នៅ​ថ្ងៃ​ទី១២ ខែមិថុនា​ បាន​ឱ្យ​ដឹង​ថា B.I សមាជិក​ក្រុម​ iKON ត្រូវ​ចោទ​ប្ដឹង​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​។ B.I បាន​លួច​ទិញ​កញ្ឆា និង​ថ្នាំ​ញៀន​ប្រ​ភេទ LSD កាល​ពី​ឆ្នាំ២០១៦ ប៉ុន្តែ​ក្រុម​ប៉ូលិសមិន​បាន​ស៊ើប​អង្កេត​ពី​រឿង​នេះ​បើ​ទោះបី​ជាពួ​ក​គេ​​ដឹង​ក៏​ដោយ​​។

ជន​សង្ស័យ​ម្នាក់​ឈ្មោះ “ក” ត្រូវ​បានប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ជួន​ដូរ​ថ្នាំ​ញៀន​ ហើយ​ខណៈ​ដែល​ធ្វើ​ការ​ស៊ើប​អង្កេតទូរស័ព្ទដៃ​របស់”ក”​ ប៉ូលិស​បាន​រក​ឃើញ​សម្តីសន្ទនា​ក្នុង​ KakaoTalk ដែល​វា​ជា​ភស្ដុ​តាង​បញ្ជាក់​យ៉ាង​ច្បាស់​ពីចេតនា​​លួច​ទិញ​ថ្នាំ​ញៀន​របស់​ B.I។ នៅក្នុង​ការ​សន្ទនា​នោះ​​ B.I បាន​ប្រាប់​ “ក” ថា​គេ​ជក់​កញ្ឆា ហើយស្នើ​ឱ្យ​ទិញ​ថ្នាំ​ញ្ញៀន​ប្រ​ភេទ LSD ឱ្យ​គេ​ដោយ​​ប្រាប់​ឱ្យ​ “ក”​ ដាក់​ឈ្មោះខ្លួន​ឯង​ថា​ជា​អ្នក​ទិញ​។ “ក”​សារភាព​ថា​គេ​បាន​បញ្ជូន​ថ្នាំ​ញៀន​ឱ្យ​ B.I នៅកន្លែង​ស្នាក់​របស់​ក្រុម iKON ក្នុង​សង្កាត់​ Mapo ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា​ ឆ្នាំ២០១៦។ ដោយ​ឡែក​ខាង​ប៉ូលិសបែរ​មិន​បាន​ហៅ​ B.I ទៅ​សួរ​ចម្លើយ​។ ទាក់​ទង​នឹង​បញ្ហា​នេះ​ ប៉ូលិស​បានអធិប្បាយ​ថា​ “ក” ធ្លាប់​បាន​ប្រាប់​ក្នុង​ការ​សួរចម្លើយ​លើក​ទី​បី​ថា៖ “ជា​ការពិត​ដែ​ល​ B.I ស្នើសុំ​ទិញ​ថ្នាំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​លក់​ឱ្យ​គាត់ទេ“។

របាយការណ៍បែក​ធ្លាយ​ប្រាប់​ថា​ ផលិ​តកម្ម YG Entertainment ចេញ​លុយ​ថ្លៃ​ឈ្នួល​មេធាវី​ឱ្យ​​ “ក” ហើយ​ប្រាប់​ឱ្យ​ពួក​គេ​ផ្លាស់​ប្តូ​រ​សម្តី​សារភាព​។ ផលិត​កម្ម​​ YG Entertainment ធ្លាប់​បាន​​ប្រាប់ក្រុម​ប៉ូលិស​តាម​ទូរស័ព្ទ​ថា “YG គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ចំពោះ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀសម្រាប់​តារា​ដែល​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​យើង​។ B.I គ្មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ក្តីជួញ​ដូរគ្រឿង​ញៀន​កាល​ពី​ឆ្នាំ២០១៦ ទេ​។​ YG តែ​ង​ស្នើ​ឱ្យ​តារា​ទាំង​អស់​ធ្វើ​តេស្ដ​សុខភាព ហើយ​ប្រាកដណាស់​ថា​ សមាជិក​ទាំង​អស់​របស់​ក្រុម iKON បួក​រួមទាំង​ B.I គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួនទេ​”

រង់​ចាំ​តាម​ដាន​ព័ត៌​មាន​បន្ត​!

ប្រ​ភព៖  soompi

(Number Of Views: 294 times)