GOT7 បាន​សហការ​ជា​មួយ​ Make-A-Wish Foundation ដើម្បីអញ្ជើញ​ក្មេងៗ​ដែលរង​គ្រោះ​ដោយ​ជំងឺ​មិន​អាច​ព្យា​បាលបាន​មក​ពីជុំវិញ​ពិភព​លោកឱ្យ​ចូល​រួម​ការ​ប្រ​គំ​តន្ត្រី​ទេស​ចរណ៍​ដែលមាន​ឈ្មោះថា​ “Keep Spinning” ប្រ​ចាំ​ឆ្នាំ២០១៩​ របស់​ពួក​គេ។ ចាប់​ផ្ដើម​ដោយ​ការ​ប្រ​គំតន្ត្រី​ក្នុ​ងទី​ក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ទី១៥-១៦ ខែមិថុនា GOT7​ នឹង​អញ្ជើញ​ក្មេងៗ​ដែល​រង​គ្រោះ​ដោយ​ជំងឺ​ និ​ងក្រុម​គ្រួសារ​របស់​ពួក​គេ​ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រ​គំ​តន្ត្រី​​។ គ្រប់​គ្នា​ដែល​ស្នើ​សុំទៅ​ Make-A-Wish Foundation នឹង​មាន​សិទ្ធ​ចូល​រួម។

តើ​អ្នកនឹង​ចូល​រួម​ការ​ប្រ​គំតន្ត្រី​របស់​ GOT7 នៅ​ប្រ​ទេស​ជិតៗអ្នកដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 875 times)