Chen Xiao ទទួល​បានភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ដោយ​ការ​ប្លែង​ខ្លួន​ពី​អាជីព​ជា​អ្នក​ចម្រៀង​ទៅ​ជា​តារា​សម្តែង​ចាប់តាំង​ពី​គេ​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​ Michelle Chen។ ទោះ​បី​រៀប​ការ​ហើយ​ក៏​ពិត​មែន​ ប៉ុន្តែ​​ Chen Xiao ​នៅ​តែ​រក្សា​​ប្រ​ជា​ប្រិយ​ភាព​បាន​ដដែល​ដោយ​ការ​បង្ហាញ​ខ្លួន​ក្នុ​ង​ខ្សែ​ភាព​យន្ត​មួយ​ចំនួន​ក្នុងឆ្នាំ​២០១៩នេះ​ ក្នុង​នោះមាន​ដូច​ជា​រឿង​ “Queen Dugu” និង “Love Journey”។ ប៉ុន្តែ​ថ្មីៗ​នេះ​ Chen Xiao បាន​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ក្រោយ​ពេលបដិសេធ​មិន​ព្រមធ្វើបទ​សំភាស​ន៍​នៅនាទី​ចុង​ក្រោយ​។

 

យោង​តាមរបាយ​ការណ៍ដែល​បាន​មក​ពី​បណ្ដាញ​សង្គម ​​Weibo បាន​ប្រាប់​ឱ្យ​ដឹង​ថា Chen Xiao ត្រូវ​​បង្ហាញខ្លួនក្នុង​​កម្មវិធី “Seven Falling Ropes” ដើម្បី​ធ្វើ​បទ​សំភាសន៍​​លើក​ទី​បី។ ដោយសារ​ការ​សំភាសន៍​ពីរ​លើក​ដំបូ​ជា​មួ​យ​ Chen Xiao បាន​ប្រកប​ទៅដោយ​ភាព​ជោគ​ជ័យ​​ ដូច្នេះ​ហើយ​ទើប​កម្មវិធី​​ “Seven Falling Ropes” ទន្ទឹង​រង់​ចាំ​យ៉ាង​ខ្លាំង​ឱ្យ​ដល់​វគ្គ​សំភាស​ន៍​លើក​ទីបី​ ប៉ុន្តែ​ក្រុម​ការងារន្ធត់​ចិត្ត​ពេល​ឃើ​ញ​អ៊ីមែល​​ពីអ្នក​គ្រប់​គ្រង​​របស់​ Chen Xiao ប្រាប់​ឱ្យ​ផ្លាស់​ប្តូរតារា​ង​ពេល​វេលា​ ហើយរឿង​ដែល​​គួ​រឱ្យ​ហួស​ចិត្ដ​​គឺអ៊ីមែល​នោះត្រូវ​បាន​ផ្ញើនៅវេលាម៉ោង ១១ យប់​មុន​ថ្ងៃ​រៀប​ចំធ្វើ​បទ​សំភាសន៍​។

ខ្ញុំ​គ្មាន​ថ្ងៃ​ទាក់​ទង​ទៅ​ Chen Xiao ម្តង​ទៀត​ទេ​ លុះ​ត្រា​គេ​ប្តូរ​អ្នកគ្រប់​គ្រង​របស់​គេ​ចេញ​។ ខ្ញុំ​ប្រាប់​រឿង​ដល់គ្រប់​គ្នា​អស់​ហើយ​ ដូច្នេះ​ហើយ​ប្រយ័ត្ន​ខ្លួន​ផង​គ្រប់​គ្នា​”_សម្តី​​អ្នក​តំណាង​របស់​ “Seven Falling Ropes”។

ប្រ​ភប៖  jaynestars

(Number Of Views: 370 times)