ថ្មីៗ​នេះ​ Joy សមាជិក​ក្រុម Red Velvet បាន​បង្ហាញ​ខ្លួន​លើ​ឆាក​តន្ត្រី​ក្នុង​កម្ម​វិធី KMWF ដោយគ្រង​ឈុតរឹបរាង​​ខ្លី​ពណ៌​ឡាវេនឌ័រ​ លាយ​​ស។

ប៉ុន្តែអ្នក​គាំទ្រ​គ្មាន​អារម្មណ៍​រីក​រាយ​សម្បី​តែ​បន្តិច​ពេល​ឃើញ​ខោអាវ​ដែល​នាង​ស្លៀក​។

ពួក​គេ​ប្រ​ទះ​ឃើញ​ថាឈុត​ខ្លី​មួយ​​នោះរឹប​ខ្លាំង​ណាស់​ ហើយនៅឆ្លៀត​មាន​ថ្នេរ​ចង​ខ្សែ​នៅកណ្ដាល​ទៀត​ផង​ ដែល​មើល​ទៅ​អាច​ប្រះ​ចេញ​ពី​គ្នា​បាន​គ្រប់​ពេល។

ទោះ​បី​អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​ ប៉ុន្តែ​ Joy ហាក់​ដូច​ពេញ​ចិត្ដ​ចំពោះ​ឈុត​ខ្លី​រឹប​រាង​នោះណាស់​ព្រោះ​នាង​បាន​បង្ហោះ​រូប​ថត​ក្នុង​អ៊ីន​ស្តា​ក្រាម​។

ក្នុង​រូប​ភាព​នីមួយ​ៗ​នាង​មើល​ទៅស្រស់​ស្អាត​ ប្រហែល​ Joy មិន​ចង់​ឱ្យ​អ្នកគាំទ្រ​ព្រួយ​បារម្ភ​ពី​រឿង​នេះខ្លាំង​ពេក​។

ប្រ​ភព៖  koreaboo

(Number Of Views: 503 times)