BTS វិល​ត្រ​លប់​ទៅ​កូរ៉េ​វិញ​ដោយ​ពាំ​នាំ​នូវ​អ្វី​ប្លែក​ថ្មី​ទៀត​ហើយ​! ក្រោយ​ពេល​បិទ​បញ្ចប់​ការ​ប្រ​គំតន្ត្រី​ទេស​ចរណ៍​ដែល​មា​នឈ្មោះថា “Love Yourself: Speak Yourself” នៅ​អាមេរិកខាងជើង អាមេរិចខាងត្បូង និងអឺរ៉ុប រួច​ហើយ​ សមាជិក​ទាំង​អស់​របស់​ក្រុម BTS បានវិល​ត្រលប់​ទៅកាន់​កូរ៉េ​វិញ​កាល​ពី​ថ្ងៃ​ទី១០ ខែមិថុនា​។ ពួក​គេ​បាន​ធ្វើ​ឱ្យអាកាសយានដ្ឋានអន្តរជាតិអ៊ិនឈុនទាំង​មូល​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​ការ​តែងខ្លួន​ដូច​ផ្កា​ឈូក​រ័ត្ន​​​របស់​ Jin, Suga និង J-Hope។ អ្នក​គាំទ្រ​គិត​ថា​ ពួកគេធ្វើ​បែប​នេះប្រ​ហែល​ជា​ក៏ព្រោះ​ចាញ់​ហ្គេម​អី​មួយ​ហើយ​។

បច្ចុប្បន្ន BTS​ កំពុង​អប​អរសាទរ​ខួប​គម្រប់​ ៦ឆ្នាំ​របស់​ពួ​ក​គេ​តាម​ “2019 BTS Festa” (ជា​ព្រឹត្តិការណ៍​ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែមិថុនា​ឆាប់​ៗនេះ​)។ លើស​ពីនេះ​ទៅទៀត​ BTS នឹង​ធ្វើពិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ពួក​គេ​នៅ​ថ្ងៃ ទី១៥-១៦ ខែមិថុនា​ ក្នុ​ងទី​ក្រុង Busan ហើយថ្ងៃទី២២_២៣ ខែមិថុនា​ ក្នុង​ទីក្រុង​សេអ៊ូល​។

ប្រ​ភព៖  soompi

(Number Of Views: 470 times)