តារា​សម្តែង​ប្រុស​ Kim Soo Hyun បាន​ចូល​បំពេញ​កាត​ព្វ​កិច្ច​យោធា​កាល​ពីថ្ងៃ​ទី២៣ ខែតុលា​ ឆ្នាំ២០១៧ ហើយ​ពេលនេះ​គេ​កំពុង​វិល​ត្រលប់​មក​កាន់សិល្បៈម្តង​ទៀត​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​ថ្ងៃ​ទី១ ខែកក្កដា​ ឆ្នាំ២០១៩ខាង​មុន​។ យោង​តាមផលិត​កម្ម KeyEast បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេលបញ្ចប់​កាតព្វ​កិច្ច​ជា​ផ្លូវ​ការ​ Kim So Hyun បាន​ចុះ​កុង​ត្រា​​ធ្វើ​តារា​ម៉ូឌែល​ឱ្យ​ផលិត​ផល​គ្រឿង​សម្អាងមួយ​។ គេ​នឹងទៅ​ធ្វើ​ជា​អ្នក​តំ​ណាង​ពេញលេញ​ភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​។

Kim Soo Hyun តែងទទួល​បានការ​សរសើរ​​សម្រាប់​ស្មាដៃ​ជា​ភ្ញាក់​ងារ​ទាហា​របស់​គេ​។ តាម​ពិត​ទៅ​ដំបូង​ គេ​ត្រូ​វ​ចូល​បំពេញកាត​ព្វ​យោធា​ក្នុងនាម​បុក្គលិក​សាធារណៈ​ព្រោះ​លិទ្ធផល​នៃការ​ធ្វើ​តេស្ដ​សុខភាពទទួលបាន​កម្រឹត​មិន​គ្រប់​ព្រោះ​គេ​ធ្លាប់​មាន​ជំងឺ​បេះ​ដូង​កាល​ពី​តូច​ ប៉ុន្ដែដោយសារ​ឆន្ទៈ​ចង់​ធ្វើជា​ទាហាន​សកម្ម​របស់​គេ​ គេ​ក៏​បាន​ទៅ​ធ្វើ​តេស្ដ​សុខ​ភាព​ម្តង​ទៀត​ ហើយ​ចុង​ក្រោយ​ក៏​បានសម្រេច​បំណង​ដោយ​ការ​ចូល​បំពេញ​កាត​ព្វ​កិច្ច​យោធា​ក្នុងនាមជាទាហា​សកម្ម​។

បច្ចុប្បន្ន​ Kim Soo Hyun កំពុង​ពិចារណា​​គម្រោង​ថត​ខ្សែ​ភាព​យន្ត​ថ្មី ដើម្បី​ត្រៀមខ្លួន​ឱ្យ​រួច​ស្រេច​បន្ទាប់​ពីគេ​ចេញពីធ្វើ​ទាហាន​។

ប្រ​ភព៖  koreaboo

(Number Of Views: 162 times)