កំលោះ​ Baekhyun ក្រុម EXO កំពុង​កម្ដៅ​សាច់​ដុំ​រង់​ចាំ​ចេញអាល់​ប៊ុម​ទោល​ដំបូង​។ នៅ​ថ្ងៃ​ទី១០ ខែមិថុនា​ សារព័ត៌​មាន​ Star News បាន​ប្រ​កាស​ថា Baekhyun នឹង​បញ្ចេញ​អាល់​ប៊ុម​ទោល​នៅ​ខែកក្កដា​ខាង​មុខ​។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​នេះ​ ផលិត​កម្ម SM ក៏​ចេញ​មុខមក​អះ​អាង​ថា “Baekyun ពេល​នេះ​កំពុង​ប្រិត​ប្រៀង​​ រៀប​ចំ​អាល់​ប៊ុម​ទោល​ ហើយវា​​គ្រោង​នឹង​បញ្ចេញ​​នៅ​ខែកក្កដា​”។

នេះ​ជា​ការ​ចេញ​អាល់​ប៊ុម​ទោល​លើកដំបូង​របស់​​ Baekhyun ចាប់​តាំងពី​គេ​បង្ហាញ​មុខ​ក្នុ​ងសិល្បៈក្នុង​នាម​ជា​សមាជិក​ក្រុម EXO អស់​រយៈ​ពេល​ ៧ឆ្នាំ។ Baekhyun ធ្លាប់​បាន​ទទួល​ការ​សរសើរ​យ៉ាង​ខ្លាំង​ជា​មួយ​សំឡេង​ដ៏​ពិរោះ​របស់​គេ​ដែល​ច្រៀង​សម្រាប់​ចាក់​ក្នុង​ខ្សែ​ភាពយន្ត​ និង​ចម្រៀង​រួម​ជា​មួយ​តារា​ផ្សេង​ទៀត​ដូច​ជា Suzy, K.Will និង Loco។ Baekhyun គឺ​ជា​សមាជិក​ទី​ពីរ​​របស់​ក្រុម EXO ដែល​បានចេញ​អាល់​ប៊ុមទោល​បន្ទាប់​ពី Chen។ រង់​ចាំ​តាម​ដាន​ព័ត៌មាន​បន្ត​!

ប្រ​ភព៖  soompi

(Number Of Views: 121 times)