អំឡុង​ពេលត្រៀម​ខ្លួន​បញ្ចេញ​មុខ​ក្នុង​នាម​ជា​អ្នក​ចម្រៀង​ទោ​ល​ Kang Daniel សម្រេច​ចិត្ត​បើក​ផលិត​កម្ម​ថ្មី​ដោយ​​ខ្លួន​ឯង​ មាន​ឈ្មោះថា “One-Man”។ នៅ​ថ្ងៃ​ទី១០ ខែមិថុនា​ ផលិ​តកម្ម​​ KONNECT បាន​ប្រ​កាស​ប្រាប់​ដល់សាធារណៈ​ថា​ Kang Daniel ថ្មី​ៗ​នេះកំពុង​រៀប​ចំការិយាល័យ​ដែល​ជា​របស់​ខ្លួន​ឯង​នៅ​សង្កាត់​ Gangnam ក្នុ​ងទីក្រុង​សេអ៊ូល​។ ឈ្មោះ​ផលិត​កម្ម​ថ្មី​របស់​ Kang Daniel ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ពាក្យ​ថា​ “Koran” និង “connect” ដែល​វា​មាន​ន័យ​ថា​គេ​មាន​គោល​បំណង​ចង់​ផ្សាភ្ជាប់​ប្រ​ទេស​កូរ៉េ​ទៅ​កាន់​ប្រ​ទេសដទៃ​ទៀត​ក្នុ​ងពិភព​លោក​តាមរយៈ​សកម្មភាព​នានា​របស់​គេ​នៅថ្ងៃ​អនាគត​។ តំណា​ង​មក​ពី​ផលិត​កម្ម​ KONNECT Entertainment ប្រាប់​ថា “Kang Daniel សម្រេច​ចិត្ត​បង្កើត​ផលិ​តកម្ម​ខ្លួន​ឯង​បន្ទាប់​ពី​ពិចារណា​អស់​មួយ​រយៈ​ថា​ក្រុមហ៊ុន​ប្រ​ភេទ​ណា​ដែល​សាក​សម​សម្រាប់​អាជីព​ជា​តារា​ចម្រៀង​រយៈពេល​យូររបស់​គេ​​“។ តំណាង​មកពី​ផលិតកម្ម​​ KONNECT បន្តថា​ “ការ​សម្រេច​ចិត្ដ​របស់​គេ​ក៏​ទទួល​ឥទ្ធិពល​មកពី​គំនិត​ដែល​គេ​ចង់​វិល​ត្រលប់​ទៅជួប​ជាមួយ​អ្នក​គាំទ្រ​របស់​គេឱ្យ​ឆាប់​បំផុត​ដែរ​ ហើយ​ការ​បង្កើ​តផលិតកម្ម One Man នឹង​អាច​ឱ្យ​គេ​ចេញ​អាល់ប៊ុម​ថ្មីលឿន​​”។

កាល​ពី​ខែមុន​ តុលា​ការ​ប្រ​ចាំ​សង្កាត់​សេអ៊ូលបាន​កាត់ក្ដីឱ្យ​ Kang Daniel ឈ្នះក្នុ​ងការ​តវ៉ា​ក្ដី​​ និង​​អនុញ្ញាត្តឱ្យ​គេ​បន្ដអាជីព​ជា​តារា​ចម្រៀង​ទោលដោ​យ​គ្មានការជ្រៀតជ្រែក​អ្វី​ទាំង​អស់​ពី​អតីត​ផលិត​កម្ម LM Entertainment។ ប៉ុន្ដែ​ផលិត​កម្ម LM បែរជា​មិន​យល់ស្រប​​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​តុលាការ ហើយជំនំ​ជម្រះ​​ក្ដី​លើក​ពីរ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ ខែមិថុនា​ខាង​មុខ​។ ទន្ទឹមនឹង​នេះ​ Kang Daniel បាន​បង្ហាញ​ខ្លួន​ក្នុ​ង Instagram Live លើក​ដំបូងក្នុង​រយៈ​៩ខែ ចាប់​តាំង​ពីរឿងតវ៉ា​ក្តី​ជា​មួយ​ផលិត​កម្ម LM ហើយ​គេ​បាន​ប្រ​កាស​ប្រាប់​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ថា​គេកំពុង​ត្រៀម​ខ្លួន​ចេញអាល់​ប៊ុមទោល​ដំបូង​ក្នុង​ពេលឆាប់​ៗ​នេះ​ហើយ​។

ប្រ​ភព៖  soompi

(Number Of Views: 151 times)