យើង​មិន​បាន​ស្តាប់​សំនៀង​ដ៏​ពីរោះ​រណ្តំ​របស់​នាង​យូរ​ហើយ​។ ថ្មីៗ​នេះ កញ្ញា CL បាន​បំពេរ​អារម្មណ៍​​អ្នក​គាំទ្រ​ជា​ច្រើន​ដោយ​ចម្រៀង​កាន់​តែ​ច្រើន​ខុស​ពី​សព្វ​ដង​ ដោយ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ពេញ​ចិត្ត​ និង​ថែម​ទាំង​មាន​សំណូម​ពរ​មួយ​គឺ​៖ សូម​បង្ហើរ​សំនៀង​ឱ្យ​កាន់​ច្រើន​​!

កាល​ពីថ្ងៃទី៧ ខែមិថុនា កញ្ញា CL បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ច្រៀង​ cover បទ​ចម្រៀង​ដ៏ល្បី​របស់ Alicia Keys ដែលមាន​ចំណង​ជើ​ង​ថា​ “Unthinkable” ដោយ​ធ្វើ​ឱ្យ​គ្រប់​គ្នា​សរសើរ​ថា​នាង​មាន​សម្លេង​ពីរោះ​ខ្លាំង​។

View this post on Instagram

+

A post shared by CL (@chaelincl) on

វីដេអូ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បុគ្គល​មាន​ឥទ្ធិពល និង​តារា​ល្បីៗ​ជា​ច្រើនដែល​ទន្ទឹង​ចង់​ឮសំនៀងដ៏ពីរោះ​របស់​ CL អស់​រយៈ​ពេល​យ៉ាង​យូរ​រួម​មាន​ Lydia Paek ក្នុង​ផលិតកម្ម  YG Entertainment ដែល​ធ្លាប់​បាន​និពន្ធ​ចម្រៀង​ឱ្យ​ក្រុម 2NE1 កាល​ពីមុន​ និង​ប្អូនស្រី​របស់​នាង​ Harin។​

ដោយ​សារជាទូទៅ កញ្ញា CL ច្រៀង​រ៉ែប​ដោយ​ប្រើ​ស្តាយប្លែក​ៗ​​របស់​នាង​ រួម​ទាំង​​ការ​ចាប់​គូ​ច្រៀង​ជាមួយ​នឹង​ក្រុម PKCZ កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ទើប​គ្រប់​គ្នា​ដឹង​ពី​សមត្ថ​ភាព​ក្នុង​ការ​ច្រៀង​រ៉ែ​ប​របស់​នាង​ ប៉ុន្តែ​ GZBz (អ្នក​គាំទ្រ​នាងគ្រប់​ទិស​ទី​​)​ ​ទទួល​ស្គាល់​​ថា​ CL ប្រៀប​ដូច​ជា​តារា​ចម្រៀង​ដ៏អស្ចារ្យ​ម្នាក់​។ ការ​បង្ហើរ​សំនៀងដ៏ពីរោះ​​នេះ​បញ្ជាក់​ថា​នាង​ជា​តារា​ចម្រៀង​ដ៏​ឆ្នើម​ម្នាក់មែន​​ ហើយ​ GZBz ទាំង​អស់​រំជួល​ក្នុង​អារម្មណ៍​ខ្លាំង​ដោយ​ព្រោះ​សំនៀង​របស់​នាង​។​

កញ្ញា CL បាន​សន្យា​ជាមួយ​នឹង​អ្នក​គាំទ្រ​ម្នាក់​ថា​នឹង​ចេញ​ចម្រៀង​ថ្មី​ឆាប់ៗ​ សង្ឃឹម​ថា​ចម្រៀង​ថ្មី​នេះ​នឹង​បង្ហាញ​ពី​សំនៀង​ដ៏ពីរោះ​រណ្តំ​របស់​នាង​បន្ថែម​ទៀត​!

ប្រភព៖ koreaboo

(Number Of Views: 291 times)