នៅ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ Korea Institute of Corporate Reputation បាន​បង្ហាញ​ចំណាត់​ថ្នាក់​ក្រុម​ល្បី​ក្នុង​ខែមិថុនា បន្ទាប់​ពី​បាន​ធ្វើ​ការ​វាយ​តម្លៃ​ទិន្នន័យ​ទាំង​ស្រុង​ចាប់​ពីថ្ងៃទី៦ ខែឧសភា រហូត​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩​។

យោង​តាម​​វិទ្យាស្ថាន​នេះឱ្យ​ដឹង​ថា​ ក្រុមចម្រៀង​ប្រុស​ BTS បាន​គ្រង​តំណែង​កំពូល​ទៀត​ក្នុង​ន័យ​ជា​ក្រុម​ល្បី​ក្នុង​ខែនេះ​ ដោយ​ទទួល​បាន​ 18,601,065 ពិន្ទុ​។ ក្រុម​ចម្រៀង​ប្រុស​ទើប​រះ​ AB6IX បាន​ជាប់​លេខ ២ ដោយ​ទទួល​បាន 4,354,834 ពិន្ទុ​ ខណៈ​ក្រុម EXO បាន​ជាប់​លេខ ៣ ដោយ​ទទួល​បាន​ 4,034,002 ពិន្ទុ​។

ក្រុម​ដែល​ទទួល​បាន​លេខ ៤ ដល់​លេខ​ ១០ មាន​ដូច​ជា NCT, NU’EST, Seventeen, Super Junior, INFINITE, B2ST និង​ SHINee៕

ប្រភព៖ allkpop

(Number Of Views: 533 times)