បើ​សិន​យើ​ង​មាន​មិត្ត​ដែល​ស្រលាញ់​យើងពិតប្រាកដ​ ពួក​គេ​នឹង​នៅជា​មួយយើង​ពេល​មាន​បញ្ហា​។

នៅ​ថ្ងៃ​ទី៧-៨ ខែមិថុនា​ BTS នឹង​ប្រារព្ធ​ធ្វើ​ការ​ប្រគំតន្ត្រី​ទេស​ចរណ៏​ដែល​មាន​ឈ្មោះថា “Love Yourself: Speak Yourself” នៅ​ទី​ក្រុង​បារីស​។ ហើយ​វា​ជា​ពេលវេលា​​ដែល​ត្រូវ​​រំលឹក​ការ​ចង​ចាំ​ពេល​ពួក​គេ​ទៅធ្វើ​ការ​ប្រ​គំតន្រី​នៅបារីស​កាល​ពី​ឆ្នាំ២០១៨។

នៅ​ពេល​ BTS ឡើង​ឆាក​តន្ត្រី​នៅ​បារីស​កាល​ពី​ខែតុលា​ ឆ្នាំមុន​ V មាន​អារម្មណ៍​ថា​គេ​​ធ្វើ​មិន​បាន​ល្អ។ ពេល​នោះ​ V គ្រុន​​ផ្ដាសាយ ប៉ុន្តែ​ជំនួស​ដោយការ​បារម្ភ​ពី​អាការ​របស់​ខ្លួន​ គេ​បែរ​ជា​ខ្លាច​​​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​គាំទ្រ​។

​នៅក្រោយ​ឆាក ពេល​ Jimin និង Jungkook សួរ​ថា​កើត​អី ​V ស្រាប់​តែ​ស្រក់​ទឹក​ភ្នែក​។ ទោះ​បី​អ្នក​គាំទ្រសប្បាយ​ជាមួយ​ការ​ប្រ​គំតន្ត្រី​ ប៉ុន្តែ​ V មាន​អារម្មណ៍​គេ​ធ្វើ​មិន​បាន​ល្អ​ដូច​ពេល​មុនៗ​​។

Jimin ជូត​ទឹក​ភ្នែក​ឱ្យ​ V ហើយ​ជល់​ថ្ងាស​ផ្ដល់​ភាព​កក់​ក្តៅ​…

…Jungkook ច្របាច់​កញ្ចឹង​ករ​ V ព្រោះចង់​ផ្ដល់​កម្លាំង​ចិត្ដឱ្យ​។

ពេល​ BTS ត្រូវ​ថត​រូប​ជា​ក្រុម V នៅតែ​មាន​អារម្មណ៍​មិន​ល្អ​ តែ​​ Jin ប្រាប់​ V កុំ​ឱ្យយំ​​ព្រោះធ្វើ​ឱ្យ​គេ​ចង់​យំតាមដែរ​ ខណៈ​ដែល​ RM ព្យា​យម​លើក​ទឹក​ចិត្ត V។

កំលោះ​ៗ​របស់​ BTS លើក​ទឹក​ចិត្ដ​ V ដោយ​យល់​ពីអារម្មណ៍​នោះ​ច្បាស់​ព្រោះ​ពួក​គេ​ក៏​ធ្លាប់​ឆ្លង​កាត់​វាដែរ​។

ប្រ​ភព៖  koreaboo

(Number Of Views: 1,693 times)