Huang Xiaoming និង Angelababy ដែលជាគូស្វាមី​ភរិយា​ដ៏​មាន​ឥទ្ធិពល​នៅ​ប្រ​ទេសចិន​ កំពុង​ត្រូវ​បាន​ញាំញីជា​មួយ​ពាក្យចចាមអារ៉ាមលែងលះក្នុ​ងរយៈ​ពេល​កន្លង​មក​នេះ​។ តារា​សម្តែង​ទាំង​ពីរ​នេះ​មិន​បាន​ចេញ​មុខ​មក​អះ​អាង​ពី​ពាក្យ​ចចាម​អារ៉ាមទាំង​​នេះទេ​ ទោះ​បី​ Angelabay ធ្លាប់​ត្រូវ​សាធារណៈ​ជន​ចោទ​ប្រ​កាន់​ពេលឃើញ​នាង​ថត​រូប​ជា​មួយ​មនុស្ស​ប្រុស​ម្នាក់​ទៀត​ដែល​មិន​មែន​ជា​ស្វាមីដ៏​ដោយ​​។ ប្រ​កដ​ណាស់​ថា​ពាក្យ​ចចាមអារ៉ាម​អាក្រក់​ទាំង​អស់​នេះ​នៅ​តែ​បន្ត​កើត​មាន​ ប៉ុន្តែ​ថ្មីៗ​នេះ​ Huang Xiaoming និង Angelababy បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​បញ្ឈប់​ពាក្យ​ចចាមអារ៉ាមពេលពួក​គេ​បង្ហាញ​ខ្លួន​ជា​មួយ​គ្នា​ក្នុង​កម្មវិធី​ Spectrum of the Seas ដែល​បាន​បា្ររព្ធ​​ឡើង​នៅទីក្រុងសៀងហៃ។ ទោះ​បី​ជា​មាន​អាជីព​ជា​តារា​សម្តែង​ដូច​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​ពួក​គេ​មិន​ងាយ​បង្ហាញ​មុខ​ជា​មួ​យ​គ្នា​ទេព្រោះ​មមាញឹក​ការងារ​រៀងៗ​ខ្លួន​។ ​យោង​តាមសម្ដី​របស់បុគ្គ​លិក​ខាង​ក្នុង​បានឱ្យ​ដឹង​ថា លើក​នេះ​ពួក​សម្រេច​ចិត្ត​បង្ហាញ​ខ្លួន​ជា​មួយ​គ្នា​ព្រោះ​ចង់​ញ្ចប់​​ពាក្យ​ចចាមអារ៉ាមលែង​លះ​ទាំង​នោះ​។

អ្វី​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​សាធារណៈ​ជន​ជាង​គេ​នោះ​គឺ​ អក្បកិ​រិយា​យក​ចិត្ត​ទុក​ដាក់​របស់​ Huang Xiaoming ដែ​ល​មា​ន​ចំពោះភរិយា​។ ខណៈ​ដែល​ Angelababy គ្រង​ឈុត​រាត្រីវែង​ Xiaoming ក្ដោបជាយ​ឈុត​ដើម្បី​កុំ​ឱ្យ​ទាក់​ជើង​របស់​ប្រ​ពន្ធ​ និង​សូម្បី​តែ​រៀប​ស្រួល​បួល​ដាក់​លើ​កម្រាល​ទៀត​ផង​។ អំឡុង​ពេល​នៃកម្មវិធី ស្វាមី​ភរិយា​មួយ​គូនេះ​មាន​ស្នាមញញឹម​ជាប់​មាត់​រហូត​ ហើយ​រូបភាពរបស់​ពួក​គេ​ត្រូវ​បានយកទៅ​បង្ហោះក្នុង​ Weibo។ អ្នក​លេង​អ៊ីន​ធឺ​ណេត​មួយ​ចំនួន​នាំគ្នាច្រណែន​ពួកគេ ខណៈ​ដែល​អ្នក​ខ្លះ​ទៀតនៅ​តែបន្ដ​ថា​សកម្ម​ភាព​នោះជា​ការ​ធ្វើល​ពុត។

ប្រ​ភព៖  entertainment

(Number Of Views: 299 times)