អ្នក​គាំទ្រ​របស់​ TXT កំពុង​ទាម​ទារ​ពាក្យ​សូម​ទោស​ពី​ iHeartRadio‘s ‘Wango Tango‘។ ក្នុង​នាមជា​ក្រុម​ចម្រៀង​ប្រុស​ដំបូង​របស់​កូរ៉េ​ TXT បានឡើង​ឆាក​ច្រៀង​ក្នុង​កម្ម​វិធី “2019 Wango Tango” ដែល​ប្រ​ព្រឹត្ត​ទៅ​នៅទី​ក្រុង​ Los Angeles ដោយ​ជោគ​ជ័យ​កាល​ពីថ្ងៃ​ទី២ ខែមិថុនា​។ ប៉ុន្តែ​ព្រឹត្តិការណ៏​ដ៏​អស្ចារ្យ​នោះ​ប្រែក្លាយ​ទៅ​ជា​បញ្ហា​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៏អ្នកគាំទ្រ​​របស់​ TXT យ៉ាង​ខ្លាំង​ ពេលមាន​ការប្រកាន់ពូជសាសន៍កើត​ឡើង​។ អំឡុង​ពេល​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំផ្កាឈូក​ (Pink Carpet) អ្នក​ថត​រូបមួយ​ចំនួន​នាំគ្នា​ថា​ឱ្យ​កំលោះៗ​របស់​ក្រុម TXT ថា “បញ្ចេញ​ស្ដាយ​ថត​ដូចពួក​អាស៊ី” “ចូល​ចិត្ត​ឈរ​ជាប់​ៗ​គ្នាដូច​ពួក​អាស៊ី” និង​សូម្បី​តែ​អ្នក​ខ្លះទៀត​ហៅ​ឈ្មោះ​ខុស​​ ជំនួស​ដោយ​ហៅ​ថា TXT តែ​ពួកគេបែរ​ជាហៅ​ថា text ទៅ​វិញ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទា​ររបស់​អ្នក​គាំទ្រ​ Wango Tango បាន​បង្ហោះ​ពាក្យ​សូមទោស​ក្នុង​ Twitter៖ “យើង​សូម​ទោស​ចំពោះ​បញ្ហា​នេះ​! មនុស្ស​ដែល​និយា​យ​ពាក្យ​ទាំង​នោះប្រហែលជា​មិន​ជាមែន​មនុស្ស​ល្អ​ទេ​​ ហើយ​យើង​ក៏​មិន​ដឹង​ច្បាស់​ដែរ​ថា​ជា​អ្នកណា (ព្រោះ​មាន​អ្នក​ថត​រូប​រាប់​រយ​នាក់​​) យើង​មិន​បាន​រើស​អើង​ប្រកាន់ពូជសាសន៍ឡើយ​ យើ​ង​ឱ្យ​តម្លៃ​ស្មើ​គ្នា​ទាំង​អស់​”។

ប្រ​ភព៖  allkpop

(Number Of Views: 568 times)