នៅ​ថ្ងៃ​ទី៣ ខែមិថុនា​ អ្នក​តំណាង​របស់​ Paris Hilton ​បាន​ចេញ​សារលិខិត​សូម​ទោស​ ដោយ​និយាយ​ថា “យើង​ចង់សូម​ទោស​ក្រុម​អ្នក​ការសែតសម្រាប់ការ​ដែល​ Paris Hilton មិន​គោរពពេល​​វេលានៃ​ការ​បង្ហាញ​ខ្លួន​ក្នុ​ងសន្និសីទ​សម្ភោធ Hilton Skincare របស់​នាង​​”។ យោង​តាម​លិខិត​សូម​ទោស​ប្រាប់​ថា​ នាង​ទៅ​យឺត​ដោយ​គ្មាន​ចេត​នា​ តែ​ព្រោះ​បញ្ហា​​ចរាចរណ៍​​ និង​បញ្ហា​តារា​ងវេលាដ៏​មមាញឹក​​របស់នាង​៖ “យើង​សូមទោស​សម្រាប់​ការ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ការសែត​ដែល​ម​ក​ចូល​រួម​ខាត​ពេល​វេលា​ យើង​សារភាព​ថា​យើងជា​អ្នកខុស​​”។

ត្រលប់​ទៅ​កាល​ពី​ថ្ងៃ​ទី៣១ ខែឧសភា Paris Hilton ត្រូវ​បង្ហាញ​វត្ត​មាន​ក្នុង​សន្និសីទបើក​សម្ភោធហាង​ថែរក្សាស្បែករបស់នាង​​នៅកូរ៉េវេលាម៉ោង​ ៦:៣០នាទី​ល្ងាច​ ប៉ុន្តែ​នាង​បែរ​ជា​បង្ហាញ​ខ្លួន​នៅម៉ោង​ ៧ ទៅ​វិញ​។ ដោយហេតុ​នេះ​ទើប​ធ្វើ​ឱ្យ​អ្នក​ការ​សែត​ជា​ច្រើន​ខឹង​ និង​​នាំ​គ្នា​ចាក​ចេញ​មុន​ពេល​នាង​មក​ដល់​។ អ្នក​សារព័ត៌​មាន​មួយ​ចំនួ​ន​នាំ​គ្នា​និយាយ​ថា “ជា​ទម្លាប់​របស់​នាង​ដែល​ឱ្យ​អ្នក​ដទៃ​ចាំ“៕

ប្រ​ភព៖  allkpop

(Number Of Views: 116 times)