កាល​ពី​ថ្ងៃ​ទី៣១ ខែឧសភា ផលិ​តកម្ម YG Entertainment បាន​ប្រ​កាស​តាមការ​បង្ហោះ​ក្នុ​ង Twitter ថា​ CL នឹងបង្ហាញ​ខ្លួន​ក្នុ​ង​បទ​ថ្មីដែល​មានចំណង​ជើងថា “CUT IT UP” របស់​ក្រុម PKCZ។ ចម្រៀង​ថ្មី​នេះក៏​មាន​វត្ត​មាន​របស់​ DJ Afrojack ដែល​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ Grammy ដែរ​។ PKCZ គឺ​ជា​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​ ៣រូប​ គឺ ​Verbal, DJ MAKIDAI និង DJ DARUMA ហើយ​ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយផលិត​កម្ម EXILE’s HIRO។

យោង​តាមការ​ប្រ​កាស​របស់​ផលិ​តកម្ម YG បាន​ឱ្យ​ដឹង​ទៀត​ថា ផ្ទាំង​រូប​ភាព​សម្រាប់ “CUT IT UP” គ្រោង​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី៣ ខែមិថុនា​ ហើយ​ចម្រៀង​ទាំង​មូល​នឹងត្រូវ​​ទម្លាក់​ក្នុ​ងទី​ផ្សារ​នៅ​ថ្ងៃ​ទី៤ ខែមិថុនា​។

ប្រ​ភព៖  soompi

(Number Of Views: 88 times)