BLACKPINK ​​សម្រេច​បាន​ជោគ​ជ័យ​មួយ​ទៀត​ហើយ​! ត្រឹម​តែរយៈពេល​​ ២ខែប៉ុណ្ណោះ​ បន្ទាប់​ពី​ពួក​គេរក​បាន​អ្នក​ចុច​ Subscribe ចំនួន​ ២០លាន​នាក់​  ពេល​នេះ​អាខោន​ YouTube របស់​ BLACKPINK បាន​ក្លាយ​ជា​អាខោន​ដែល​មាន​អ្នក​ចុច​ Subscribe ច្រើន​ជាង​គេ​របស់​កូរ៉េ​។ នៅ​ប្រ​ហែល​ជា​ម៉ោង​ ២:៥៥ នាទីព្រឹក​នា​ថ្ងៃ​ទី៣ ខែមិថុនា​​ YouTube ផ្លូវ​ការ​របស់​ BLACKPINK រក​បាន​​អ្នក​ចុច Subscribe រហូត​ទៅ​ដល់​ ២៦.៣៥៣.២៧៧ នាក់​ ខណៈ​ដែល​​ YouTube ផ្លូវ​ការ​របស់​ផលិ​តកម្ម Big Hit Entertainment ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខពី​រដោយ​ទទួល​បាន​អ្នក​ចុច​ Subscribe ចំនួន​ ២៦.៣០៥.៧១៨ នាក់​។

អបអរសាទរ​ BLACKPINK សម្រាប់​ការ​ជោគជ័យ​មួយ​នេះ​!

ប្រ​ភព៖  soompi

(Number Of Views: 249 times)