ពាក្យ​ចចាមអារ៉ាម​ដែល​ថា Jooyeon និង G-Dragon ទាក់​ទង​គ្នា​​កំពុងក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​គ្រប់​គ្នា​ម្តង​ទៀត​។ ប្រ​ភព​នៃ​ពាក្យ​ចចាម​អារ៉ាមបាន​មកពី​ការ​បង្ហោះ​របស់​​ Jooyeon ក្នុងអ៊ីន​ស្ដា​ក្រាម​។ អតីត​សមាជិក​ក្រុម After School រូប​នេះ​បាន​បង្ហោះឃ្លីប​ជា​មួយ​ G-Dragon ហើយ​ក៏​លុប​ចោល​វិញ​សឹង​តែ​ភ្លាមៗ​បន្ទាប់​ពី​បង្ហោះ ប៉ុន្តែ​ទោះបី​ជា​ដូច្នោះ​ក៏​នៅតែ​មាន​អ្នក​ឃើញ​ និង​ត្រូវ​ចែក​រំលែក​តៗ​គ្នា​ពេល​អ៊ីន​ធឺ​ណេត​។

ត្រលប់​ទៅ​កាល​ពី​ខែវិច្ចិកា​ ឆ្នាំ២០១៧ ពាក្យ​ចចាមអារ៉ាមដែល​ថា  Jooyeon និង​ G-Dragon ទាក់​ទង​គ្នា​ បាន​បែក​ធ្លាយ​ម្តង​រួច​មក​ហើយ​ពេល​អ្ន​ក​គាំទ្រ​មើលឃើញ​វីដេអូពេល​ពួក​គេនៅ​ជា​មួយ​គ្នា​​។

​ពួក​គេបាន​បដិសេធដាច់​អហង្កា​រថា​ ពាក្យ​ចចាមអារ៉ាមនេះមិន​មែនជា​រឿង​ពិត ប៉ុន្តែ​​មួយ​ខែក្រោយ​មក​ក៏​មានដំ​ណឹង​បែកធ្លាយ​ថាតារាទាំង​ពីរ​នេះ​ពិត​ជា​ទាក់​ទង​គ្នា​ពិត​មែន​។ ទាំង​ Jooyeon ទាំង​ G-Dragon គ្មាននរណា​ម្នាក់​ចេញ​មុខ​មកអធិប្បាយ​​ពី​ដំណឹង​នេះជាសាធារណៈ​ទេ​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ប្រាកដ​ចំពោះពាក្យ​ចចាមអារ៉ាម​នេះ​ព្រោះ​ការ​បង្ហោះ​ថ្មីៗ​របស់​ Jooyeon៕

ប្រ​ភព៖  allkpop

(Number Of Views: 2,728 times)