គ្រប់​សកម្មភាព​របស់​ Fan Bingbing ទាំង​អស់​ត្រូវ​បាន​ក្លាយ​ជា​ទីចាប់​អារម្មណ៍​របស់​អ្នក​គ្រប់​គ្នាបន្ទាប់​ពី​នាង​មាន​រឿង​អាស្រូវ​ទាក់​ទងនឹង​ការ​គេច​ពន្ធកាល​ពីឆ្នាំ២០១៨។ ក្នុង​នាម​ជា​ម្ចាស់ភាគ​ហ៊ុន​ម្នាក់​របស់​ Zhejiang Talent Television ang Film កញ្ញា Fan Bingbing បាន​ធ្វើឱ្យ​ក្រុម​ហ៊ុ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​រឿង​អា​ស្រូវ​ត្រូវ​បាន​បែក​ធ្លាយ។ យោង​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​សារព័ត៌​មានចិន​បាន​ឱ្យ​ដឹង​ថា នាង​បានលក់​ភាគ​ហ៊ុន​​ប្រ​មាណ ១.៦% ឱ្យ​ទៅ​អ្នក​ទិញ​បី​នាក់​ ដោយ​ទទួ​លបា​ន​ប្រាក់​ចំនួន​ ៧.២ លានដុល្លា​ ត្រលប់​មក​វិញ​។

យោង​តាមការ​វិភាគ​បាន​ឱ្យ​ដឹង​ថា​ Fan BingBing សម្រេច​ចិត្ដ​លក់​ភាគ​ហ៊ុនរបស់​នាង​ដើម្បីយកប្រាក់ទៅ​​បង់​ពន្ធ​ប្រាក់​កម្ចី​ (៥១​ លានដុល្លា) និងយក​ទៅ​សង​នៃ​​សំណង​សម្រាប់​កា​រគេច​ពន្ធ​ (៩៥.៨៤ លានដុល្លា)។ ខណៈ​តែ​មួយ​ បើ​ទោះ​បី​ជា​ Fan Bingbing បាន​ធ្វើ​ឱ្យ​ខូចខាត​មុខ​មាត់​របស់​ក្រុមហ៊ុន​ ប៉ុន្តែ​ Zhejiang Talent Television and Film នៅ​តែ​បន្ត​ចង់​រួម​ការ​ងារ​ជា​មួយ​តារា​ស្រី​រូប​នេះ​នៅពេល​អនាគត​៕

ប្រ​ភព៖  entertainment

(Number Of Views: 382 times)