ក្រុម EXO នឹង​ប្រារព្ធ​ធ្វើ​ការ​ប្រ​គំតន្ត្រី​ទោល​លើក​ទី​ប្រាំ​ដែល​មាន​ឈ្មោះថា “EXO PLANET #5 – EXplOration” ហើយ​ការ​ប្រ​គំតន្ដ្រី​គ្រោង​នឹងធ្វើ​​ឡើង​ចំនួន​ ៦ថ្ងៃ នៅ​ទី​ក្នុង​សេអ៊ូល​ ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​២១ ខែកក្កដា និង​ថ្ងៃទី២៦ ដល់​២៨ ខែកក្កដា។ សមាជិក​ទាំង​អស់​នឹង​ឡើង​ឆាក​ច្រៀង​ចម្រៀងល្បីៗ​​របស់​ពួក​គេ​ ដែល​នៅ​ក្នុង​នោះបួករួម​ទាំង​ “Don’t Mess Up My Tempo” និង “Love Shot”។ សំបុត្រ​ចូល​រួម​ទស្សនា​សម្រាប់​ហ្វេន​ក្លឹប​នឹងត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​ទី៨ ខែមិថុនា​ ហើយ​សម្រាប់​សំបុត្រ​ធម្មតា​នឹង​ដាក់លក់​នៅ​ថ្ងៃទី១១ ខែមិថុនា​ តាម​វេបសាយ​ YES24។

ទន្ទឹម​នឹង​នេះ​ D.O ដែល​ជា​សមាជិក​មួយ​រូបរបស់​ក្រុម EXO នឹង​មិន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រ​គំតន្ត្រី​លើក​នេះទេ​​ព្រោះ​គេ​គ្រោង​នឹង​ចូល​បំពេញ​យោធា​នៅ​រដូវ​ក្ដៅ​ខាង​មុខ​​។

ប្រ​ភព៖  soompi

(Number Of Views: 240 times)