D.O សមាជិក​ក្រុម EXO ប្រ​កាស​ដំណឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​។ នៅថ្ងៃ​ទី៣០ ខែឧសភា​ យោង​តាម​របាយការណ៍​ចេញ​ដោយ​ Sport Chosun បាន​ប្រាប់​ឱ្យ​ដឹង​ថា D.O នឹង​ចូល​បម្រើ​យោធា​ក្នុង​នាម​ទាហា​សកម្ម​នៅ​ថ្ងៃ​ទី១ ខែកក្កដា។ សមាជិក​របស់​ក្រុម EXO រូប​នេះ​ កើត​ក្នុ​ងឆ្នាំ១៩៩៣ ហើយ​គេ​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត​មុន​កា​រកំណត់​សម្រាប់​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​។ យោង​តាម​ច្បាប់​បម្រើយោធា​ D.O អាច​ពន្យារ​ពេល​ ៥ដង​ ហើយ​ចូល​បំពេញ​កាតព្វ​កិច្ច​របស់​គេ​នៅឆ្នាំ២០២១ នៅ​ពេល​គេ​មានអារយុ ២៨។ ប៉ុន្តែ​ បន្ទាប់​ពី​ Xiumin បានចូល​បម្រើ​យោធា D.O ក៏​ស្ម័គ្រ​ចិត្ដ​ម្នាក់​ទៀត​ និង​ប្រាប់​ថា​គេ​ចង់​បញ្ចប់​កាតព្វ​កិច្ច​យោធា​របស់​គេ​ឱ្យ​លឿន​បំផុត​។

យោង​តាម​របាយការណ៍​បាន​ប្រាប់​ទៀត​ថា​ បន្ទាប់​ពី​ពិភាក្សា​ជាមួយ​ផលិ​តកម្ម SM និង​សមាជិក​ដទៃ​ទៀត​​រួច​ D.O បាន​សម្រេច​ចិត្ដ​ចូល​បំពេញ​ភារកិច្ច​មុន​ពេល​កំណាត់​ក្នុង​នាមជា​ទាហា​សកម្ម ហើយ​ក្លាយ​ជា​សមាជិក​ទី​ពីរ​របស់​​ក្រុម EXO ដែល​ចូល​ធ្វើ​ទាហា​បន្ទាប់​ពី​ Xiumin៕

ប្រ​ភព៖  soompi

(Number Of Views: 203 times)