ផលិ​តកម្ម​ធំៗនៅកូរ៉េ​មួយ​ចំនួន​មិន​មែន​ចាប់​ផ្តើម​ឡើង​ល្បី​​តែ​ម្តង​ទេ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​តារា​ម្នាក់​ដើម្បី​ជា​តំណាង​លើក​មុខ​ឱ្យ​ផលិត​កម្មកាន់​មានឈ្មោះបោះ​សំឡេង​ ហើយ​សំណាង​ល្អ​តារា​ទាំង​នេះ​សុទ្ធ​តែ​ទទួលបាន​ជោគ​ជ័យ​ ហើយបាន​ធ្វើ​ឱ្យ​ផលិតកម្ម​តូច​របស់​ពួកគេ​ក្លាយជា​ផលិត​ធំ​ និង​ល្បីល្បាញ។

BoA _ ផលិត​កម្ម S.M. Entertainment 

BoA បង្ហាញ​ខ្លួនក្នុ​ង​ប្រ​ទេស​កូរ៉េ​លើក​ដំបូង​នៅឆ្នាំ២០០០ និង​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ២០០១ ហើយ​នៅ​តែបន្ត​សកម្ម​ភា​ព​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ក្នុង​ប្រ​ទេសទាំង​ពីរ​នេះ​​។ នាងត្រូវ​បាន​គេ​ដាក់​ងារ​ជា “តារា​ប្រ​ចាំ​អាស៊ី” ហើយ​នាង​គឺ​ជា​ម្នាក់​ដែល​នាំ​ភាព​ជោគ​ជ័យ​ឱ្យ​ផលិ​តម្ម SM បាន​ចូល​ទៅក្នុង​ទី​ផ្សា​ចម្រៀង​បរទស​។

BIGBANG _ ផលិត​កម្ម YG Entertainment

ចាប់​តាំង​ពី​ចេញ​ច្រៀង​ដំបូង​នៅ​ឆ្នាំ២០០៦ BIGBANG បាន​ក្លាយ​ជាក្រុម​ដ៏​មាន​ឥទ្ធិពល​ទាំង​ក្នុង​ឧស្សា​ហកម្ម​តន្ត្រី​ ទាំង​​ឧស្សាកម្ម​ម៉ូត។ មនុស្ស​ជា​ច្រើន​ជឿ​ថា​ ផលិត​កម្ម YG អាច​ក្លាយ​ជា​ផលិត​កម្មដែល​មាន​ឈ្មោះ​បោះ​សំឡេងនៅកូរ៉េ​ដោយ​សារ BIGBANG។

​BTS _ ផលិ​តកម្ម Big Hit Entertainment

បញ្ជី​ឈ្មោះ​នេះ​នឹង​មិន​សម​ប្រ​កបឡើយ​បើ​គ្មាន​ BTS ក្រុម​ចម្រៀង​បុរស​ដែល​ជា​ទីចំណាប់​អារម្មណ៍​របស់​អន្ដរជាតិ​ចាប់​តាំង​ពី​ចេញមុខ​ដំបូង​នៅក្នុង​ឆ្នាំ២០១៣។ ផលិ​តកម្ម Big Hit​ ក្លាយជា​ផលិត​កម្ម​ធំព្រោះ​ BTS។

IU​ _ ផលិត​កម្ម LOEN Entertainment 

IU ចេញ​មុខ​ដំបូង​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ២០០៧ ហើយ​ល្បី​ខ្លាំង​នៅ​ឆ្នាំ២០១០​ជា​មួយ​បទ “Good Day”។ ភាព​ល្បី​ល្បាញ​របស់​នាង​នៅ​តែ​បន្ត​មាន​ការ​គាំទ្រ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ផលិតម្ម LOEN ជោគ​ជ័យ​ឡើង​មួយ​កម្រឹត​ទៀត​។

GFRIEND _ ផលិត​កម្ម Source Music

GFRIEND គឺ​ជា​ក្រុម​ដែល​ទទួល​បាន​ប្រ​ជា​ប្រិយ​ភាព​ជាមួយការ​បង្ហាញ​ខ្លួ​ន​ដំបូង​នៅ​ឆ្នាំ២០១៥ ហើយ​បន្ទាប់​ពី​ចេញ​អាល់​ប៊ុមទី​ពីរ​ ពួ​ក​គេ​ក៏​ចាប់ផ្ដើមល្បីថែម​មួយកម្រឹត​ទៀត​។ ការ​ជោគ​ជ័យ​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​ផលិត​ម្ម Source Music ប្រែក្លាយ​ពីផលិតកម្មតូច​ទៅជា​ផលិតកម្ម​ធំ។

INFINITE _ ផលិត​កម្ម​ Wollim Entertainment 

INFINITE ទទួល​បាន​ប្រ​ជា​ប្រិយ​​ភាព​តាំង​មក​ពី​បង្ហាញ​ខ្លួន​ដំបូង​ក្នុ​ងឆ្នាំ២០១០។​ ភាព​ល្បី​ល្បាញ​របស់​ពួក​គេ​កាន់​តែ​កើនឡើង​ពេល​​ចេញបទ​ក្រោយៗ​​ ហើយ​វា​ក៏​បា​ន​ជួយ​ឱ្យ​ផលិត​ម្ម Woollim មា​ន​ឈ្មោះ​បោះសំឡេង​ដែរ​។

MAMAMOO _ ផលិត​កម្ម Rainbow Bridge World (RBW)

MAMAMOO ចេញ​ដំបូង​ក្នុ​ងឆ្នាំ២០១៤ ហើយ​ពួក​គេទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ និង​ជា​ក្រុមដែល​ជួយ​លើក​ស្ទួយឱ្យ​​ផលិ​តកម្ម Rainbow Bridge World ឱ្យ​រីក​ធំឡើង​។

Chungha _ ផលិត​កម្ម MNH Entertainment 

Chungha បាន​ប្រែក្លាយ​ផលិត​កម្ម​ MNH ដែល​គ្មាន​អ្នក​ស្គាល់​សោះឱ្យ​ទៅជា​ផលិត​កម្មល្បី។ ចាប់​ផ្ដើមពី​ការ​បង្ហាញ​ខ្លួន​ជាសាធារណៈក្នុ​ងកម្ម​វិធី​ “Produce 101” ហើយ​បន្ទាប់​មក​ក៏បាន​ធ្វើ​ជា​សមាជិក​ក្រុម I.O.I និង​ក្រោយ​មកបង្ហាមុខ​ក្នុ​ងនាមជា​អ្នក​ចម្រៀង​ទោលដោយ​ទទួលបានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រ​ជា​ជន​ក្នុង​ប្រ​ទេស​កូរ៉េ​។

ប្រ​ភព៖  koreaboo

(Number Of Views: 1,498 times)