Yoochun ប្រកាស​ដំណឹង​ចាក​ចេញ​ពី​ឧស្សាហកម្ម​តន្ត្រី​កា​ល​ពីខែមុន​បន្ទាប់​ពីប៉ូលិស​បាន​រក​ឃើញ​សារធាតុ​ថ្នាំញៀន​ក្នុងខ្លួនរបស់​គេ​ ហើយ​ថ្មី​ៗ​នេះ​ គេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុករយៈ​ពេល ១៥ឆ្នាំ។ ពេលនេះ​ Yoochun ត្រូវ​បាន​ដកក​ចេញ​ពី​ Facebook page ផ្លូវ​ការ​របស់​ក្រុម JYP ដោយ​នៅសល់​តែ​សមាជិក​ពីរ​រូប​ប៉ុណ្ណោះ គឺ​ Jaejoong និង Junsu។

ផលិត​កម្ម​C-JeS Entertainment ក៏​បាន​ដក​ Yoochun ចេញ​ពី​ Homepage ផ្លូវ​ការ​ដែរ​។ បើ​ទោះ​បី​ជា​ពេល​នេះ​​ រូប​របស់​ Yoochun ត្រូវបាន​គេឃើញ​ក្នុ​ង Weibo ប៉ុន្តែ​គ្រប់​គ្នា​គិតថា​ គេ​នឹង​ត្រូវ​ដក​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

រង់​ចាំ​តាមដាន​ព័ត៌​មាន​បន្ត​ទាក់​ទង​នឹង​រឿង​ក្ដី​របស់​ Yoochun!

ប្រ​ភព៖  allkpop

(Number Of Views: 427 times)