កាល​ពី​ថ្ងៃ​ទី១៦ ខែឧសភា ប៉ុស្ដិ៍​ទូរទស្សន៍​ JTBC បាន​ចេញ​សេច​ក្តីប្រ​កាស​ថា CL នឹង​បើក​ដំណើរ​ការ​កម្ម​វិធី​កម្សាន្ត​ថ្មី​ដែល​មានឈ្មោះថា​ “CL Nine”។ “បច្ចុប្បន្ន​នេះ​ យើង​កំពុង​រៀប​ចំបង្កើត​កម្ម​វិធីកម្សាន្ត​ថ្មីជាមួយ​ CL ដោយ​​វា​គ្រោង​នឹង​ចាក់​បញ្ចាំង​​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ ហើយ​យើង​មាន​គម្រោង​អញ្ជើញ Paris Hilton ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​” _ JTBC។

យោង​តាមរបាយ​ការណ៍​ដែលបែក​ធ្លាយ​បាន​ឱ្យ​ដឹង​ថា Paris Hilton កំពុង​ផ្សព្វ​ផ្សាយ​ផលិត​ផល​គ្រឿង​សម្អាង​ថ្មី​នៅ​កូរ៉េ​ខាង​ត្បួង​ ហើយ​នាង​នឹង​បង្ហាញ​វត្ត​មាន​ក្នុ​ងកម្ម​វិធី​​កម្សាន្ត​របស់​ CL។ “CL Nine” ត្រូវ​បាន​រំពឹង​ទុក​ថា​នឹងចាក់​ផ្សាយ​នៅ​ក្នុង​ខែកក្កដាខាង​មុខ។

រង់​ចាំ​តាមដាន​ព័ត៌មាន​បន្ត​!

ប្រភព៖  allkpop

 

(Number Of Views: 176 times)