មន្ទី​រអប់​រំ Gwangju Meftropolitan ​ប្រកាស​ថា​ J-Hope បាន​បរិច្ចាគ​សាច់​ប្រាក់​ចំនួន​ ១០០លានវ៉ុន​ (៨៤.០៩៣ ដុល្លា​) ទៅ​ឱ្យ​ Choontae Academy ដើម្បី​ផ្ដល់​បន្ត​ជា​អាហារូបករណ៍ឱ្យ​សិស្ស​ក្នុង​សាលា Jeonnam Girls’ Commercial សម្រាប់​ពេល​ ៥ឆ្នាំខា​ង​មុខ។ នៅ​ថ្ងៃ​ទី១៥ ខែឧសភា​ សាលា Jeonnam Girls’ Commercial បាន​ប្រារព្វ​ពិធីបរិច្ចាគ​វិភាគទាន​ ហើយ​មាន​សិស្ស​ក្រី​ក្រ​ចំនួន​ ១០ នាក់ បាន​ទទួល​អាហារូបករណ៍។ ម្នាក់​ក្នុ​ងចំណោម​សិស្ស​ទាំង​នោះ​និយាយ​ថា “ខ្ញុំ​នឹង​ខំប្រឹង​រៀន​សូត្រ ហើយ​បន្ទាប់​ពី​មាន​ការ​ងារ​សម​រម្យ​មួយ​ ខ្ញុំ​ក៏​ចង់ធ្វើ​វិភាគ​ទាន​ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​សិស្ស​ប្អូន​របស់​ខ្ញុំដែរ​“។

J-Hope ធ្លាប់​បាន​បរិច្ចាកប្រាក់​ចំនួន​ ១៥០លានវ៉ុន​ ទៅ​ឱ្យ​ ChildFund Korea ម្ដង​រួច​មក​ហើយ​កាល​ពី​ខែធ្នូ ឆ្នាំ២០១៨ ហើយ​បន្ទាប់​មកនៅ​ក្នុង​ថ្ងៃ​ខួប​កំណើត គេ​ក៏​បាន​បរិច្ចាគ ១០០លាន​វ៉ុន​ទៀត​ទៅ​ឱ្យ​សិស្ស​ក្រី​ក្រ​។ ទន្ទឹមនឹង​នេះ​ BTS កំពុង​មមាញឹកយ៉ាង​ខ្លាំង​ជា​មួយ​គម្រោង​នៃ​ការ​ប្រ​គំ​តន្ត្រី​ទេស​ចរណ៍​ដែល​មាន​ឈ្មោះថា​ “BTS World Tour: Love Yourself” ហើយ​ចំណ​បន្ទាប់របស់​ពួ​ក​គេ​​គឺ​នៅ​ MetLife Stadium (១៨~១៩ ខែឧសភា​)៕

ប្រ​ភព៖  allkpop

(Number Of Views: 474 times)