កា​​ល​ពី​ថ្ងៃទី១០ ខែឧសភា​ ផលិត​កម្ម​ Yooborn Company បាន​ប្រាប់ដល់​សារព័ត៌​មាន​ Newsen ថា “Lee Won បាន​ជាប់​ការ​ធ្វើ​តេស្ត​ជា​ប៉ូលីស​ ហើយ​គេ​គ្រោង​នឹងចូល​បំពេញ​ភារកិច្ច​នៅ​ខែមិថុនាខាងមុខ​។ គេ​ចង់​ចាក​ចេញ​ទៅ​ដោយ​ស្ងប់​ស្ងាត់​ ហើយ​គេ​នឹង​ត្រលប់​មក​វិញបន្ទាប់​ពី​បញ្ចប់​កាត​ព្វ​កិច្ច​របស់​គេ​”។ តារា​សម្តែងប្រុស​រូប​នេះ​នឹង​ចូល​បម្រើ​យោធា​ក្នុ​ងនាម​ជា​ប៉ូលិស​ក្នុ​ងតំបន់​បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹក​ហាត់​។ ដោយ​យោង​តាម​ការ​សម្រេច​ចិត្តរបស់​គេ​ ថ្ងៃខែ​ និង​វេលា​ជាក់​លាក់មិន​ត្រូវ​បាន​ប្រ​កាស​ឡើយ​។

ទន្ទឹមនឹង​នេះ​ Lee Won Geun ទើ​ប​តែបង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​រឿង​ “Rosebud” ដែល​បាន​ចាក់​បញ្ចាំង​កាល​ពីខែមករា។ ចំណែក​ខ្សែ​ភាពយន្ត​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Find Me” (មាន​ការ​ចូល​រួម​សម្តែង​ដោយ​ Lee Won Geun និង Lee Young Ae) គ្រោង​នឹង​ចាក់​បញ្ចាំងក្នុ​ងរោងកុននៅ​ពេល​ឆាប់​ៗ​ខាង​មុខ​៕

ប្រ​ភព៖  allkpop

(Number Of Views: 238 times)