Bora និង Feeldog ក្រុម BIGSTAR ប្រ​កាស​ដំណឹង​បែក​គ្នា​។ យោង​តាម​សារព័ត៌​មាន​ Xportsnews ដែល​ប្រ​កាស​នៅ​ថ្ងៃ​ទី១០ ខែឧសភា​ បាន​ប្រាប់​ឱ្យ​ដឹងថា តារា​ចម្រៀង​​ទាំង​ពីរ​ដួង​នេះ​សម្រេច​ចិត្ត​បែក​គ្នា​កាលពី​ដើម​ឆ្នាំ​​។ ជា​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ​ ផលិតកម្ម​ Hook Entertainment ដែល​គ្រប់គ្រង​​ Bora ប្រាប់​ថា “វា​ជាការ​ពិតរឿង​ដែល​ពួកគេ​បែក​គ្នា​ ហើយ​យើង​ក៏​មិន​អាចប្រាប់​ពីមូល​ហេតុ​ច្បាស់​លាស់ទេ ​ព្រោះវា​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ Bora”។

Bora និង Feeldong ប្រ​កាសទំនាក់​ទំនង​ស្នេហ៍​​ជា​សាធារណៈ​កាល​ពី​ខែមិថុនា ឆ្នាំ២០១៧​ ដោយ​បង្ហើប​ប្រាប់​ថា​ពួក​គេ​ចាប់​ផ្ដើមទាក់​ទង​គ្នា​បន្ទាប់​ពី​ជួប​គ្នា​ក្នុ​ងកម្ម​វិធី “Hit The Stage” របស់​ប៉ុស្ដិ៍​ទូរទស្សន៍​ Mnet។

ប្រ​ភព៖  soompi

(Number Of Views: 851 times)