នៅ​ថ្ងៃទី១០​ ខែឧសភា​ BTS បាន​បង្ហាញ​វត្ត​មាន​ក្នុ​ងកម្មវិធីវិទ្យុ​ 102.7 KIIS-FM នៅទី​ក្រុង​ Los Angeles ដោយ​មាន​​ JoJo Wright ធ្វើ​ជា​ពិធីករ​។ អំឡុង​ពេល​សប្បាយ​ជា​មួយការ​ជជែក​កម្សន្ត​ កំលោះ​ៗ BTS និយាយពីរឿង​ផ្សេង​ៗជាច្រើន​ដូច​ជា​ ​មិត្ត​របស់​ពួកគេ​ជា​មួយ Halsey គម្រោង​នៃ​ការ​ចាប់​ផ្ដើម​ដំណើរ​ប្រ​គំតន្ត្រី​ទេចរណ៍​នៅ​ Rose Bowl Stadium ក្នុងទីក្រុងកាលីហ្វញ៉ា និង​ឈ្មោះ​តារា​របស់​អាមេរិក​ដែល​ពួកគេ​ចង់​រួមការងារជា​មួយ​បន្ទាប់​ពី Halsey និង Nicki Minaj។

ភ្លាម​ៗ​ក្រោយ​ពេល​ JoJo សួរ​ថា​នរណា​បន្ត​ដែល​ពួកគេចង់​ចេញ​ចម្រៀង​ជា​មួយ​? កំលោះមេក្រុម RM ប្រាប់​ថា “ប្រាកដណាស់ថា​មិត្ត​សម្លាញ់​របស់​យើង Khalid ហើយ​វា​ពិត​ជា​នឹង​កើត​ឡើង​មែន​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​​ ដូច្នេះ​ហើយ​កុំ​ភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​“។

ហាក់​ដូច​ជា​អ្នក​គាំទ្រ​មិន​បាន​ដឹង​រឿង​នេះ​ ដូច្នេះ​ទើ​ប​ពួក​គេ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ ឆែក​មើល​ការ​បង្ហោះ​របស់​អ្នក​គាំទ្រ​ខាង​ក្រោម​!

ប្រ​ភព៖  allkpop

(Number Of Views: 547 times)