Sooyoung បង្ហើប​ប្រាប់​ថា​នា​ង​មិន​ទាន់​មា​ន​គម្រោង​ចង់​រៀប​ការ​ជា​មួយ​មិត្ត​ប្រុស​ដែល​ជា​តារាសម្តែង​ប្រុស Jung Kyung Ho ទេ​។ នៅក្នុ​ងសន្និសីទសម្ភោធ​ខ្សែ​ភាព​យន្ត​រឿង​ “Girl Cops” កាលពី​ថ្ងៃ​ទី៩ ខែឧសភា​ Sooyoung និយាយ​ថា “គាត់ (Jung Kyung Ho)​ ​ជា​មនុស្ស​ម្នាក់​ដែល​តែង​លើក​ទឹក​ចិត្ត​ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ថ្មី។ ជំនួស​ដោយ​ការ​បារម្ភ គាត់តែងរង់​ចាំ​មើល​​ និ​ងជ្រុំ​ជ្រែង​ពេល​ខ្ញុំ​ត្រូវ​ការ​។ គាត់​បានផ្ដល់​ដំបូល​ន្មានល្អៗ​​ឱ្យ​ខ្ញុំ​ច្រើន​ណាស់​ ហើយ​លើក​នេះ​គាត់​ប្រាប់​ខ្ញុំ​ថា​ ‘តួអង្គ​លើក​នេះ​ជា​តួ​​អង្គរង​ បង​សង្ឃឹ​មថា​អូន​នឹង​អាច​បញ្ចូល​អារម្មណ៍​ឱ្យ​ដូច​ជាចារិក​តួអង្គ​ក្នុ​ងរឿង​​ ​'”។

សមាជិកក្រុម Girls’ Generation រូប​នេះបន្ត​ថា “នៅក្នុ​ងករណី​ណាក៏​ដោយ​​ គាត់​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន​។ គាត់​ជា​សិស្ស​​ច្បងនៅសាលា ហើយ​ក៏​ជា​រៀម​ច្បង​​នៅ​ក្នុ​ងអាជីព​ជា​អ្នក​សម្តែង​ដែរ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនមានអ្នក​ចាំ​ការពារ​ ហើយ​ព្រោះ​ពួកយើង​អាយុ​ច្រើន​​ ទើប​មាន​មនុស្ស​ជា​ច្រើន​សួរ​ពី​រឿង​រៀប​ការ​ ប៉ុន្តែ​ប្រាប់​តាម​ត្រង់​ចុះ​ ពេលនេះ​ពួក​យើង​នៅមិនទាន់​មាន​គម្រោងនោះ​នៅ​ឡើយ​ទេ​”។

ប្រ​ភព៖  allkpop

(Number Of Views: 475 times)