យោង​តាមសារព័ត៌​មាន​ចិន​ឈ្មោះ Sina ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី៩ ខែឧសភា​ នេះ​ថា​ ​កញ្ញា​ Jia អតីត​សមាជិកក្រុម miss A កំពុង​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ Elroy Cheo ដែលជាកូន​ប្រុស​គ្រួសារ​អ្នក​មាន​នៅ​សិង្ហបុរី។ រូប​ភាព​ស្និត​ស្នាល​រវាង​ Jia និង Elroy Cheo ត្រូវ​បានគេ​ប្រ​ទះ​ឃើញ​តាមការបង្ហោះ​ក្នុ​ងអ៊ីន​ស្ដា​ក្រាម​កាល​ពី​ថ្ងៃ​ទី៩​​ ខែឧសភា​។  Elroy Cheo ធ្លាប់​ជា​អតីត​សង្សា​របស់​តារា​ចម្រៀង​_សម្តែង​ដ៏​ល្បី Elva Hsiao។

ទន្ទឹមនឹង​នេះ​ Jia កំពុង​បន្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ខ្លួនជា​តារា​ចម្រៀង​ទោល​នៅ​ក្នុង​ប្រ​ទេស​ចិន​ដោយ​ស្ថិត​ក្រោមការ​គ្រប់​គ្រង​របស់​ផលិ​តកម្ម Banana Plan Entertainment។

ប្រ​ភព៖  allkpop

(Number Of Views: 1,239 times)