Yun Seo Bin បេក្ខ​ជនក្នុ​ងកម្ម​វិធី “Produce X 101” កំពុង​ក្លាយ​ជា​ប្រ​ធាន​បទ​ក្តៅៗ​ក្នុ​ងអ៊​ន​ឡាញប្រ​ចាំ​សប្ដាហ៍​នេះ ហើយ​ប្រ​ធាន​បទ​ក្តៅ​ៗ​នោះ​គឺ​ជា​រឿង​ដែល​គេ​ធ្លាប់​ជាជើង​កាង​ក្នុ​ងសាលា​កាល​ពីអតីត​។ ផលិ​តកម្ម JYP Entertainment និង Mnet ប្រាប់​ថា​ពួក​គេ​នឹង​ស្វែង​រក​ការពិត​នៅ​ពី​ក្រោយ​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់​នេះ​។ ២ថ្ងៃ​ក្រោយ​បន្ទាប់​ពី​បែក​ធ្លាយ​ពាក្យ​ចចាមអារ៉ាម​ ផលិតកម្ម JYP បាន​ប្រ​កាស​បញ្ចប់​កុង​ត្រា​ជា​មួយ Yun Seo Bin និងដក​គេ​ចេញ​ពីកម្មវិធីប្រលង​ចម្រៀង​​ “Produce X 101″។

View this post on Instagram

윤서빈 입니다.

A post shared by 윤서빈 (@seobin.1214) on

 

ខ្ញុំ​មិនដឹងថា​គួ​រចាប់​ផ្តើម​ពី​ត្រង់​ណា​មុន​ទេ​។

ដំបូង​ ខ្ញុំ​ចង់​ពោល​ពាក្យ​សូមទោ​ស​ទៅ​កាន់ប្រិយ​មិត្ត​ដែល​គាំទ្រ​ខ្ញុំ​​ និង​អ្នក​រង​គ្រោះ​ដោយ​សា​ទង្វើ​​របស់​ខ្ញុំ។

កាល​ពី​មុន​ ខ្ញុំ​ជា​ក្មេង​ឈាម​រាវ​ម្នាក់​ដែល​មិន​ស្គាល់​ច្បាស់​ពី​ពិភព​លោក​ខាង​ក្រៅ។ ខ្ញុំ​ក៏មិន​​គិតដែរ​​ថា​រឿង​ពី​មុខ​ដែល​ខ្ញុំ​ធ្លាប់បាន​ធ្វើ​ដូច​ជា ផឹក​ស្រា​ ជក់​បារី គឺ​ជា​រឿងគួរ​ឱ្យ​សរសើរ…ហើយ​ក្តី​ស្រមៃ​របស់​ខ្ញុំ…

ខ្ញុំ​រស់​នៅ​ជាមួយ​ការ​ភ័យ​ខ្លាច​រាល់​ថ្ងៃ​ ខ្ញុំ​មាន​អារម្មណ៍​ដូច​ខ្លួន​ឯង​កំពុង​ឈរ​នៅ​លើ​ជ្រលង​​ជ្រោះ និងរន្ធត់​គ្រប់​វិនាទី​នៃ​ខ្យល់​ដង្ហើម។

ខ្ញុំ​មិន​បាន​គិត​ចង់​លាក់បាំង​អតីតកាល​ពី​គ្រប់​គ្នា​ទេ​។

ទោះបី​គ្មាន​ភស្ដុតាង​បញ្ជក់​ថា​ខ្ញុំ​បាន​ធ្វើ​រឿង​ទាំង​អស់​នោះ ប៉ុន្តែការដែល​មាន​​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​លេចធ្លាយចេញ​មក​ មាន​ន័យ​ថា​មនុស្ស​ម្នាក់​បានទទួល​ការ​ឈឺ​ចាប់​ព្រោះ​ខ្ញុំ​។ ខ្ញុំ​ចង់​សូម​ទោស​ដល់​អ្នក​រង​គ្រោះ​ទាំង​នោះ។

ខ្ញុំ​មិនចង់​បាន​ការ​អភ័យ​ទោស​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​សូម​ទោស​ចំពោះ​គ្រប់​គ្នា​ដែល​ជួប​ផល​ពិបាក​​ដោយសា​ខ្ញុំ​ ទាំង​ខាង​ផលិត​កម្ម ទាំង​កម្មវិធី និង​គ្រប់​គ្នា​ដែល​ហ្វឹក​ហាត់​ជា​មួយ​គ្នា​ ខ្ញុំ​សូមទោស“។

Yun Seo Bin ក៏​បាន​ផ្ដល់​ការ​អធិប្បាយ​តាមសារព័ត៌មាន​ Ilgan Sport ថា​ គេ​ប្តូរ​ឈ្មោះ និ​ងលាឈប់​ពីសាលា​ មិន​មែន​ចង់​លាក់​បាំង​រឿង​ទាំង​នោះ​ទេ​៕

ប្រ​ភព៖  soompi

(Number Of Views: 932 times)