ក្នុងរយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​សោះ​រយៈ​ពេល​ ៣ ឆ្នាំ​ទៅ​ហើយ​ចាប់​តាំង​ពី​តារា​សម្តែង​ស្រី​តៃ​វ៉ាន់ Ruby Lin (林心如) វ័យ ៤៣ ឆ្នាំ​ និង​តារា​សម្តែង​ប្រុស​ Wallace Huo (霍建華)  វ័យ ៣៩ ឆ្នាំ​បាន​រៀប​ការ​ជាមួយ​គ្នា​។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​រៀប​ការ​រួចរយៈ​ពេលកន្លះ​ឆ្នាំ​​ គូស្នេហ៍​នេះ​ក៏មាន​​កូន​ស្រី​ដំបូង​​ឈ្មោះ Angel ក្នុង​ឆ្នាំ២០១៧​។

ចាប់​តាំង​ពី​ពេលនោះ​មក គូស្នេហ៍​នេះ​បាន​ប្រាប់​សាធារណ​ជន​ថា​ពួក​គេ​មាន​បំណង​ចង់​មាន​កូន​មួយ​ទៀត​​ ហើយ​ក្រោយ​មក គេ​សង្ស័យ​ថា​នាង​ពពោះ​កូន​ទីពីរហើយ​។ ថ្មីៗ​នេះ រូបភាព​ប៉ុន្មាន​សន្លឹក​របស់ Ruby ដែល​​ថត​នៅ​កន្លែង​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​បាន​ធ្វើ​ឱ្យ​ពាក្យ​​ចចាម​អារ៉ាម​នេះ​ផ្ទុះ​ឡើង​សា​ជា​ថ្មី​។

រូបភាព​ប៉ុន្មាន​សន្លឹក​របស់ Ruby ពាក់ឈុត​ពណ៌​បៃ​តងខ្ចី​​លេច​ចេញ​រាង​ពោះ​ខ្ទាត​ខណៈ​នាង​បាន​សម្លឹង​មើល​ក្មេង​ស្រី​ម្នាក់​ពេល​អង្គុយ​លើ​ស្មៅ​។ គេ​ក៏សង្កេត​ឃើញ​តារា​រូ​បនេះ​ព្យាយា​ម​យក​ដៃ​បាំង​ពោះ​របស់​នាង​ ហើយ​ពេល​នាង​ក្រោក​ឈរ​ ជំនួយការ​របស់​នាង​បាន​ប្រញាប់​​ទៅ​ជួយ​ទប់​នាង​។

ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​ជា​ច្រើន​ច្រាន​ចោល​អំណះ​អំណាង​ពី​​ការ​ពពោះ​នេះ និង​បាន​បន្ទោស​ដល់​អ្នក​ដែល​ធ្វើ​ការ​ប៉ាន់​ស្មាន​ខុស​ពី​ការ​ពិត​។ ពួក​គេ​បាន​និ​យាយ​ថា​ Ruby មិន​អាច​ពពោះ​បាន​ទេ​ ព្រោះ​នាង​ត្រូវ​ថត​រឿង​ថ្មី​មួយ​។ មនុស្ស​ដទៃ​និយាយ​ថា​  Ruby និង​Wallace ឡើង​ទម្ងន់​ព្រោះ​សប្បាយ​ចិត្ត​ពេក​ ព្រោះ​​ Wallace ត្រូវ​គេ​ថត​រូប​បាន​ដោយ​មាន​ក្បាល​ពោះ​ធំ​ដែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​៕

ប្រភព៖ jaynestars

(Number Of Views: 336 times)