បទ ‘Fancy You’ របស់​ក្រុម TWICE បាន​ឈរ​នៅ​កំពូល​តារាង​។ យោង​តាម​ Oricon News របស់ប្រទេស​ជប៉ុន​ឱ្យ​ដឹង​ថា កាល​ពីថ្ងៃទី៨ ខែឧសភា អាល់​ប៊ុម​តូច​ទី៧ របស់​ក្រុម​ TWICE ដែល​មាន​ចំណង​ជើង​ថា ‘Fancy You’ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ប្រចាំ​សប្តាហ៍​របស់​គេហទំព័រ Oricon សម្រាប់​ថ្ងៃទី២៩ ខែមេសា ដល់​ថ្ងៃទី៥ ខែឧសភា ។ ‘Fancy You’ គឺជា​អាល់​ប៊ុម​ទី៤ របស់​ក្រុម TWICE ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១ នៅ​លើ​តារាងចំណាត់​ថ្នាក់​អាល់​ប៊ុម​ប្រចាំ​សប្តាហ៍នេះ​ បន្ទាប់​ពី​បទ  ‘BDZ,’ ‘Yes or Yes’ និង​’#TWICE2’។ អាល់​ប៊ុម​ថ្មី​នេះ​ក៏សម្រេច​ជោគ​ជោគ​យ៉ាង​អស្ចារ្យ​នៅ​កូរ៉េ​ដែរ​ដោយ​លក់​អស់​ជាង​ 150,000 កូពី​នៅ​សប្តាហ៍​ចេញ​ដំបូង​។

ទន្ទឹម​នឹង​នេះ ក្រុម TWICE កំពុង​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ប្រគំ​តន្ត្រី​ទេសចរណ៍​ឆ្នាំ​២០១៩​ ឈ្មោះ  ‘2019 World Tour TWICELIGHTS’ ។ កម្មវិធី​ប្រគំ​តន្ត្រី​សរុប​ទាំង​អស់​ចំនួន ១០ ​ត្រូវ​បាន​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ចំនួន ១០ ជុំ​វិញ​ពិភព​លោក​។ ការ​ប្រគំ​តន្ត្រី​ដំបូង​បាន​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី២៥ ខែឧសភា ៕

ប្រភព៖ allkpop

(Number Of Views: 184 times)