កាល​ពីថ្ងៃ​ទី៨ ខែឧសភា​ GOT7 ប្រ​កាស​ដំណឹង​ពីដំណើរ​​ប្រ​គំតន្ត្រីទេសចរណ៍​ជុំ​វិញ​ពិភព​លោក​ដែល​មាន​ឈ្មោះថា “Keep Spinning 2019 World Tour”។ ក្រុម​ចម្រៀង​បុរសរបស់​ផលិ​តកម្ម JYP Entertainment មួយ​នេះ​នឹង​ធ្វើការ​ប្រ​គំតន្ត្រី​នៅ​ទី​ក្រុង​​​ផ្សេងៗ​ដូច​ជា​​ សេអ៊ូល Newark​ តូរ៉ុនតូ ដាឡាស Los Angeles អូកឡិន​ មិចស៊ីកូ សាន់ត្យាហ្គោ ស៊ីដនី មែលប៊ន ហុងកុង អាំស្ទែដាំ ទីក្រុងឡុងដ៍ ប៊ែលឡាំង ម៉ាឌ្រីដ ប៉ារីស និងម៉ានីល ចាប់​ពីខែមិថុនា រហូត​ដល់ ខែតុលា ខាង​មុខ។ សម្រាប់​កាលបរិច្ឆេទ និង​ទីតាំងជាក់​លាក់​​ GOT7 នឹង​ប្រកាស​ប្រាប់​នៅពេល​ក្រោយ​។

ទន្ទឹមនឹង​នេះ​ មុនពេលចាប់​ផ្ដើម​ដំណើរ​ប្រ​គំតន្ត្រី​ជុំ​វិញ​ពិភពលោក GOT7 នឹង​បញ្ចេញ​អាល់​ប៊ុម​ថ្មី​ដែលមានឈ្មោះថា “Spinning Top: Between Security & Insecurity”។ អាល់ប៊ុម​ថ្មី​នេះ​គ្រោង​នឹង​បញ្ចេញនៅថ្ងៃ​ទី២០ ខែឧសភា ឆាប់​ៗខាង​មុខ​នេះ​!

ប្រ​ភព៖  allkpop

(Number Of Views: 234 times)