តារា​សម្តែង​ស្រី​ដែល​បានទទួល​មរណ​ភាព​កាល​ពី​ព្រឹក​មិញ​នេះ​គឺ​កញ្ញា Han Ji Sung (ធ្លាប់​ជា​អតីតសមាជិក​របស់​ក្រុមចម្រៀង​នារីមួ​យ​)។

Han Ji Sung ចេញមុខ​ដំបូង​នៅ​ឆ្នាំ២០១០ ក្នុ​ងនាម​ជា​សមាជិក​ក្រុម​ចម្រៀង​ B.Dolls (ក្រុម​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិត​កម្ម Harvest Entertainment) ដោយមាន​​ឈ្មោះ​ហៅក្រៅថា Seo I។ បន្ទាប់​ពី​ក្រុម​ទាំង​មូល​ត្រូវ​បាន​បំបែក​ Han Ji Sung ក៏​សម្រេច​ចិត្ត​ផ្អាកពី​វិស័យ​ចម្រៀង​ ហើយ​ទៅ​ផ្សងព្រេង​ក្នុ​ងអាជីព​ជា​តារា​សម្តែង​វិញ​ នៅក្នុង​ខ្សែ​ភាព​យន្តភាគ “Second to Last Love” និង “Happy Sisters” និង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ៉”SORI: Voice from the Heart៉ និង “Moonlit Gymnastic 2015″។ តារា​ចម្រៀង_សម្តែង​ស្រី​រូបនេះ​​ ក៏​មាន​វត្ត​មាន​ក្នុង​រឿង “One Punch” ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅចុង​ឆ្នាំនេះ​ដែរ។

Han Ji Sung ចាក​ចេញ​ពីយើង​ដោយសារ​សោកនាដកម្មនៃគ្រោះ​ថ្នាក់ចរាចរណ៍។​ នាង​ជា​តារា​​ស្រី​ម្នាក់​ដែល​ពោរពេញ​ទៅដោយ​ឆន្ទៈ​ក្នុងការ​សម្តែង​។ វា​ជា​រឿង​ដ៏​គួរ​ឱ្យ​សោក​សង្រេង​មួយដែល​នាង​​ត្រូវ​ស្លាប់ទាំង​វ័យ​ក្មេងបែបនេះ​ នាង​គួរ​តែ​មាន​អនាគត​វែង​ឆ្ងាយ​​”_ប្រ​ភពពី​អ្នក​គាំទ្រ។

ខណៈ​ដែល​ចតឡានលើ​ផ្លូវ​រង់​ចាំ​ស្វាមី​ចូល​បន្ទប់​ទឹក Han Ji Sung ត្រូវ​បាន​រថ​យន្ត​ពីរ​បើក​បុក​កាល​​ព្រឹក​ថ្ងៃ​ទី៨ ខែឧសភា​ ឆ្នាំ២០១៩៕

ប្រ​ភព៖  koreaboo

(Number Of Views: 4,054 times)