កាល​ពី​ថ្ងៃ​ទី៧ ខែឧសភា កំលោះ​សង្ហា​​ Jimin សមាជិក​ក្រុម BTS បាន​ធ្វើ​ការ​​បរិច្ចាគ​សាច់​ប្រាក់​ប្រ​មាណ ១០០​ លានវ៉ុន (៨៥.៣០០ ដុល្លា) ទៅ​ឱ្យ​មន្ទីរ​ការិយា​ល័យ​​អប់​រំ Busan Metropolitan City។ ឱពុក​របស់​ Jimin ចុះ​ទៅទី​នោះ​​ ហើយបាន​​ប្រ​គល់​ប្រាក់​បរិច្ចាគ​ដល់​អគ្គនាយកមន្ទី​អប់រំដោយ​ផ្ទាល់។ ការបរិច្ចាគទាំង​នេះ​នឹង​ត្រូវ​ផ្ដល់​ជាជំនួយ​ទៅ​ឱ្យ​សិស្ស​ក្រី​ក្រ​ក្នុ​ងសាលារៀន​​ទាំង​ ១៦ នៅទីក្រុងប៊ូសាន។

“Jimin នៅតែ​បន្តផ្ដល់​ជា​សកម្ម​ភាព​វិភាគ​ទាននានា​ ដូច​ជា​ ឱ្យ​ CD ដែល​មានហត្ថលេខា​ទៅ​ដ​ល់​សិស្ស​បញ្ចប់​ការសិក្សា​ទាំង​ ៦០រូប​ នៅសាលា Hoedong Elementary School និង​ចេញ​ថ្លៃ​សម្រាប់​ឯកសណ្ឋានសាលា​របស់​សិស្សចំនួន​​ ១០នាក់​” នាយក​មន្ទីរ​អប់​រំនិយាយ​។ កាល​ពី​ខែមេសាកន្លង​មក ​Jimin ធ្លាប់​បាន​ធ្វើ​វិភាគទាន​ដល់​ស្រុក​កំណើត​របស់​គេ​ម្ដង​រួច​មក​ហើយ​ ក្នុង​គោល​បំណង​តែ​មួយ​ នោះ​គឺ​ជា​ជំនួយខាង​ផ្នែក​អប់​រំ។

ប្រ​ភព៖  soompi

(Number Of Views: 661 times)